សៀមរាប៖ តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនបណ្តោះអាសន្នជនជាតិនេប៉ាល់ចំនួន ៣នាក់ដើម្បីអនុវត្តនីតិវិធីច្បាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
បុរសជនជាតិនេប៉ាល់ចំនួន ៣ នាក់ ទី១មានឈ្មោះ GURUNG BINAYA ទី២ ឈ្មោះ TUMROK SAIN និងទី៣ឈ្មោះ SAPKOTA MOHAN ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ពីបទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង។ ជនសង្ស័យទាំង៣ នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជាស្រាវជ្រាវរកឃើញថាបានបន្លំខ្លួនជាក្រុមហ៊ុនផ្តល់ប្រាក់កម្ចី ប្រើប្រាស់ទីតាំងក្នុងបុរីដឺព្រីមៀ ស្ថិតក្នុង ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមានគោលដៅទៅកាន់ប្រទេសផ្សេងៗ ចាប់ពីអំឡុងខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦៕ រក្សាសិទ្ធដោយ៖សុទ្ធលី









