Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ ដូរបន្លែ ផ្លែឈើ គ្មានសណ្ដាប់ធ្នាប់នៅលេីដងផ្លូវ លេីចិញ្ចើមផ្លូវនៅតំបន់ជុំវិញ ផ្សារដេីមគរចាស់ ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគរថ្មី

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅថ្ងៃទី១៨ មករាខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាប់ផ្តើមអនុវត្តវិធានការ ដោយជំរុញឱ្យអ្នកលក់ ដូរបន្លែ ផ្លែឈើ គ្មានសណ្ដាប់ធ្នាប់នៅលេី ដងផ្លូវ លេីចិញ្ចើមផ្លូវ មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញ ផ្សារដេីមគរចាស់ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកងឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗក្នុងខណ្ឌព្រែកព្នៅ គឺមិនអនុញ្ញាតិឱ្យពួកគាត់លក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលេីដងផ្លូវ និងលើចិញ្ចើមផ្លូវនេះតទៀតទេ។

ការបញ្ជាក់បែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ក្រោមវត្តមាន ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ មករា ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ អ្នកលក់ដូរគ្មានសណ្តាប់ធ្នាប់ នៅលេី ដងផ្លូវ លេីចិញ្ចើម ផ្លូវ មហាវិថី ម៉ៅសេទុង មហាវិថី ព្រះមុនីរ៉េត និង ផ្លូវ នានា នៅ តំបន់ជុំវិញ ផ្សារដេីមគរ មានចំនួនជាង៧០០អាជីវកម្ម ហើយចាប់ពីថ្ងៃទី១៨ មករាខាងមុខនេះតទៅ ពួកគាត់មិនត្រូវបានអនុញ្ញាតិឱ្យលក់ដូរបន្តទៀតទេ ពួកគាត់ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យទៅលក់នៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗក្នុងខណ្ឌព្រែកព្នៅ។រដ្ឋបាលរាជធានីភ្នំពេញនឹងយកទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ មកជួលជុលថែទាំ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរធម្មតាឡើងវិញ។

គេនឹងសួរថាចុះកន្លងមកហេតុអ្វីបានរដ្ឋបាលរាជធានីមិនអនុវត្តវិធានការបែបនេះ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ដោយសារពីមុនយើងមិនទាន់មានទីតាំងសម្រាប់ពួកគាត់លក់ដូរ តែពេលនេះយើងមានទីតាំងសម្រាប់ពួកគាត់ហើយ ទើបយើងឱ្យពួកគាត់ចាកចេញពីលើទ្រូងនិងចិញ្ចើមផ្លូវទាំងនេះ។ ចំពោះបងប្អូនអាជីវករដែលផ្លាស់ទៅទីតាំងថ្មីនេះ បងប្អូននឹងមានទីតាំងលក់ដូរត្រឹមត្រូវទៅថ្ងៃអនាគត់ ព្រមទាំងទទួលបានអត្ថប្រយោជន៍ច្រើនថែមទៀតផង។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ អំពើការងាររក្សាសន្តិសុខ សុវត្ថិភាព ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អ ជាមួយនិងការបង្ក្រាបបទល្មើសគ្រប់ប្រភេទបានជាបន្តបន្ទាប់ផងដែរ រហូតរដ្ឋបាលរាជធានីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋយ៉ាងខ្លាំង។ បន្ថែមពីនេះ ឯកឧត្ដម ឃួង ស្រេង ក៏បានជម្រាបជូនក្រុមប្រឹក្សារាជធានីភ្នំពេញ លើការងារជួយឧបត្ដមចំពោះវីរកងទ័ពជួរមុខនិងជនភៀសសឹកផងដែរ ដោយឯកឧត្ដមបានបញ្ជាក់ថា៖ អំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងអំណោយរបស់សប្បុរសជននានាដែលបានប្រគល់ជូនមករដ្ឋបាលរាជធានី យើងបានបញ្ជូនដល់ដៃវីរកងទ័ពជួរមុខវីរកងនគរបាលជាតិនិងជនភៀសសឹកយ៉ាងពិតប្រាកដ ដែលបង្ហាញឱ្យឃើញពីការសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ ។

ក្នុងកិច្ចប្រជុំនោះដែរឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ កន្លងមកនេះ មានសារព័ត៌មានមួយចំនួន តូច
បានផ្សព្វផ្សាយ ព័ត៌មានមិនពិត ថាផ្សារដើមគរត្រូវផ្លាស់ប្តូរទីតាំងថ្មី តែធាតុពិត ផ្សារដើមគរមិនត្រូវបានផ្លាស់ប្តូរនោះទេ អ្វីដែលត្រូវផ្លាស់ប្តូរ គឺអ្នកលក់ ដូរ បន្លែ ផ្លែឈើ គ្មាន សណ្ដាប់ធ្នាប់ នៅលេីដងផ្លូវ លេីចិញ្ចើម ផ្លូវនៃមហាវិថី ម៉ៅសេទុង មហាវិថីព្រះមុនីរ៉េត និងផ្លូវនានានៅតំបន់ជុំវិញផ្សារដេីមគរប៉ុណ្ណោះ ដែលត្រូវផ្លាស់ប្តូរទៅទីតាំងផ្សារដើមគរថ្មី ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗក្នុងខណ្ឌព្រែកព្នៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×