ខេត្តកំពង់ចាម: ភាពរហ័សរហួនរបស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តតែងតែគិតគូរយកចិត្តទុកដាក់ដល់ពលរដ្ឋភៀសសឹកនិងគ្រួសារកងទ័ពមិនថានៅទីជិតទីឆ្ងាយនោះទេ។ជាក់ស្ដែងនៅរសៀលថ្ងៃទី១៣ខែមករា ឆ្នាំ២០២៦ ដោយឯកឧត្តមនិងសហការីបានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយឧបត្ថម្ភដល់កងទ័ពជួបការលំបាកខ្វះខាត ចំនួន ១៨ គ្រួសារ ដែលបម្រើការនៅវរសេនាតូចថ្មើជើងលេខ ២១១ ស្ថិតក្នុងឃុំជាលា ស្រុកបាធាយ ក្នុងស្មារតីសាមគ្គីភាពឱ្យកាន់តែប្រសើរឡើងពោលគឺខ្មែរជួយខ្មែរ
ឱ្យកាន់តែរឹងមាំខ្លាំងទើបសត្រូវមិនមាក់ងាយ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះបងៗ វរកងទ័ព និងក្រុមគ្រួសារ ប្រកបដោយក្តីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងការដឹងគុណនូវវីរភាពដ៏អង់អាចក្លាហានរបស់វីកងទ័ពយើង ហើយជានិច្ចកាលប្រមុខថ្នាក់ដឹកនាំ លោកតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅ និងបានជួយអន្តរាគមន៍ជួយដោះស្រាយសម្រាលនូវទុក្ខលំបាក របស់វីរកងទ័ព និងក្រុមគ្រួសារ បានទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ពីជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការការពារ អធិបតេយ្យភាព បូរណភាពទឹកដីពីការឈ្លានពានដ៏គគ្លើនរបស់ប្រទេសថៃ។
សូមបញ្ជាក់ថាអំណោយដែលបានផ្ដល់ជូននាពេលនោះ ក្នុងមួយគ្រួសារទទួលបាន: -អង្ករ ១០០គីឡូ មីខ្លាឃ្មុំក្រហម ២កេស, ទឹកសុទ្ធ ៥កេស, ទឹកស៊ីអ៉ីវ ២យួរ, ទឹកត្រី ២យួរ, បាកាស ១កេស, ប៉ូការីស្វេត ១កេស, អំបុក ៥ថង់, ខោអាវចម្រុះ ៥ថង់, បាយក្តាំង ៥កញ្ចប់, ប្រេងឆា ៥លីត្រ, ខ្ទឹមស៥គីឡូ, អំបិល១គីឡូ, ប៊ីចេង១គីឡូ, សៀង១យួរ, ម្សៅស៊ុប០,៥គីឡូ, អង្រឹង ០២, ស្បែកជើង ០៣គូរ, សារ៉ុង ០២
ក្រម៉ា០២ ធូបមូស ៥ប្រអប់, សាប៊ូបោកខោអាវ ៥កញ្ចប់, សាប៊ូលាងចាន ១ដប, ស្ករគ្រាប់ ១គីឡូ, ទឹកដោះគោក្រដាស ៥កេស និងថវិកា ចំនួន ១លានរៀល។ កន្លងមកឯកឧត្តមអភិបាលខេត្តតែងតែអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងវីរកងទ័ពដែលបានសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ ដោយមានជាហូរហែរាល់ការចំណាយស្ថិតនៅលើរដ្ឋបាលខេត្តនេះបង្ហាញពីការលើកទឹកចិត្តដល់កងទ័ពឱ្យមានចិត្តក្លាហានដើម្បីឆាប់ជាវិលត្រឡប់ទៅអង្គភាពជួរមកវិញ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី










