អ្នកធ្លាប់ឮគេនិយាយថា “បក្សីឋានសួគ៌”? ថ្វីត្បិតវាមានឈ្មោះឋានសួគ៌ តែសម្បុរវាពុំមែនសទេ ។
វាមានពណ៌ខ្មៅ “ពិសេស” ហើយទោះបីត្រូវបាន “ក្រូម៉េ”បន្ថែមពណ៌លឿងនៅស្លាបក៏វា… នៅខ្មៅក្រិបដែរ។ អម្បូរបក្សីនេះ ស្រូបពន្លឺ បានដល់ទៅ ៩៩.៩៦% ឯណោះ ។
រចនាសម្ព័ន្ធនៃពណ៌របស់រោមបក្សីឋានសួគ៌ពិតជាស្មុគស្មាញ ហើយពុំស្មើរលូននោះទេ ។ ពេលពន្លឺបញ្ចាំងលើផ្ទៃរោមរបស់វានោះវាស្រូបយកស្ទើតែទាំងស្រុង (គ្មានផ្លាតពន្លឺ) ។
មួយរយៈមុន ភ្ញៀវទេសចរម្នាក់ បានផ្តិតយករូបភាពបក្សំចម្លែកនេះ រួចបង្ហោះលើបណ្តាញសង្គម រួមទាំងវីដេអូផង ។ ប្រិយមិត្តបណ្តាញសង្គមទទួលស្គាល់ថា វាពិតជាខ្មៅអើយខ្មៅ ខ្មៅក្រិបតែម្តង ។
នៅពេលវាត្រដាងស្លាបរេរាំ ក៏អ្នកពិបាកសំឡឹងឃើញរាងរៅ ខ្លួនប្រាណរបស់វាណាស់ ។ រាល់ពេលគយគន់វាយូរៗទៅ អ្នកណាៗសុទ្ធសឹងរបូតមាត់ថា ៖ “វាស្រដៀងនឹងសភាវៈភពដទៃ” ។
ពេលឃើញបក្សីសួគ៌ម្តងៗ អ្នកណាៗក៏បើកភ្នែកធំៗដែរ ។
ប្រិយមិត្តទស្សនា Clip “បក្សីឋានសួគ៌” ម្តងមើល!
លីសា