កើតក្នុងត្រកូលមួយមានប្រពៃណីប្រកបរបរគ្រូពេទ្យ វេជ្ជបណ្ឌិត Kondo បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Keio បន្ទាប់មកលោកបានទៅសិក្សាបន្តនៅអាមេរិក រួចទទួលបានសញ្ញាបត្របណ្ឌិតវេជ្ជសាស្ត្រ។
ក្រោយពេលសិក្សាចប់ លោកមកធ្វើជាសាស្ដ្រាចារ្យនៅសកលវិទ្យាល័យ Keio ឬឯកទេសខាងព្យាបាលជំងឺមហរីកដោយគីមី ហើយលោកក៏ជាអ្នកនាំមុខខាងផ្នែកព្យាបាលមហារីកដោះដោយមិនវះកាត់នៅជប៉ុន។ ស្នាដៃរបស់លោកត្រូវបានសង្គមផ្តល់តម្លៃយ៉ាងខ្ពស់។ នៅឆ្នាំ២០១២ លោកទទួលបានពានរង្វាន់ “Kikuchi Kan” លើកទី៦០ (ពានរង្វាន់សម្រាប់អ្នកមានគុណបំណាច់ធំធេងចំពោះខឿនវប្បធម៌ជប៉ុន)។
លោកបានសរសេរសៀវភៅជាច្រើនដូចជា “កុំប្រញាប់វះកាត់មហារីកឱ្យសោះ” វីធីសាស្ត្រទុកតាមដំណើរក្នុងការព្យាបាលមហារីក។ល។
Kondo ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍យ៉ាងខ្លាំងក្លានៅឆ្នាំ១៩៨៨ ពេលលោកសរសេរអត្ថបទ «ពុំចាំបាច់កាត់ចោលមហារីកដោះ ហើយវានឹងសះស្បើយដោយខ្លួនឯង» ។ អត្ថបទនេះធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាដើរផ្ទុយនឹងការយល់ដឹងរបស់ពួកគេ។ ដោយសារអត្ថបទនេះដើរបញ្ច្រាសនឹងគោលការណ៍គ្រឹះនៃមជ្ឈដ្ឋានវេជ្ជសាស្ត្រ លោក Kondo បានរងការពិន័យ ដោយលោកមិនអាចត្រូវដំឡើងឋានៈជារៀងរហូត។
ក្រឡេកមើលការពិតរបស់បណ្ឌិតវេជ្ជសាស្ត្រដែលសរសេរទូន្មានអ្នកជំងឺមហារីកមិនព្យាបាល ព្រោះថា តាមលោកនោះគឺ ៖
1- ប្រការដែលគួឱ្យខ្លាចគឺពុំមែនមហារីកទេ តែជាការ “ព្យាបាលមហារីកទៅវិញ”
ហេតុអ្វីមនុស្សមួយចំនួនដំបូងមានស្មារតីល្អប្រសើរណាស់ ប៉ុន្តែក្រោយមកមិនបានប៉ុន្មានផង ពួកគេបានស្លាប់ទៅវិញ? នោះគឺអាស្រ័យដោយពួកគេបានទទួលយក “របៀបព្យាបាលមហារីក”។
ដោយគ្រាន់តែ “មិនព្យាបាល” មហារីក អ្នកជំងឺអាចរក្សាបាននូវស្ថានភាពស្មារតីភ្លឺស្វាងរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិត។ គ្រាន់តែមានវិធីសាស្ត្រព្យាបាលសមស្រប រាងកាយក៏អាចដំណើរការប្រក្រតីធម្មតា មានករណីជាច្រើនដែលមហារីកពុំបង្កការឈឺចាប់ ហើយបច្ចុប្បន្នការឈឺចាប់ទាំងនោះគេអាចគ្រប់គ្រងបាន។
គប្បីចងចាំថា ដុំពកដល់ទៅ៩៩ភាគរយ ពកដោះ ដែលពិនិត្យឃើញតាមហ្វីល X-ray សុទ្ធសឹងដុំពកស្លូត ប៉ុន្តែអ្នកមានអាការៈនេះស្ទើរតែទាំងអស់សុទ្ធសឹងជ្រើសរើសវិធីកាត់សុដន់ចោល ប្រិយមិត្តទាំងឡាយត្រូវគិតឡើងវិញបញ្ហានេះ។
2- ការពិតទៅ មហារីក ទោះបីឆាប់ពិនិត្យឃើញក្ដីក៏គ្មានប្រយោជន៍ដែរ កោសិកាមហារីកនៅខណៈពេលដំបូងដែលគេរកឃើញធ្វើឱ្យពេលវេលាមានជីវិតរបស់អ្នកជំងឺហាក់ដូចជាមានរយៈពេលវែង ប៉ុន្តែយើងគួរគប្បីពិនិត្យមើលសមាមាត្រ នៃអ្នកជំងឺបន្តមានជីវិតបាន១០ឆ្នាំទៀត ដូចម្ដេចដែរ ទើបអាចហៅថាអ្នកជំងឺត្រូវបានព្យាបាលសះស្បើយនោះ ។
3- ការវះកាត់ធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ ក្រោយការវះកាត់កម្លាំងកាយនឹងថមថយចុះ ធ្វើឱ្យងាយឆ្លងមេរោគ ។
ការវះកាត់ដុំពកមហារីកវាអាចកាន់តែរំញោចដល់កោសិកាកាចសាហាវនេះ។ ព្រោះថាមុខរបួសដោយសារការវះកាត់វានឹងបំផ្លាញចោលព្រំដែន នៃកោសិកាធម្មតា និងកោសិកាមហារីកដែល “ឆ្លៀត” ក្នុងឱកាសនេះ កោសិកាមហារីកវានឹងរាលដាលយ៉ាងលឿនទៅកាន់បណ្ដាផ្នែកសាច់ដុំដែលល្អជុំវិញនោះ ហើយចុងក្រោយការបំផ្លាញរបស់វាកាន់តែធ្ងន់ធ្ងរឡើង។
4- ភាពពិសពុលនៃការព្យាបាលដោយគីមី
អ្នកកើតមហារីកចាប់ពីពេលពេញវ័យ អាចធ្វើគីមី ហើយអាចជាសះស្បើយបានតែ ចំពោះមហារីក៤ប្រភេទ មហារីកពងស្វាស មហារីកស្បូន (tumors of epithelial tissue) មហារីកកូនកណ្ដុរ (malignant lymphoma) និងមហារីកឈាម (acute leukemia) ។
ការព្យាបាលដោយគីមីវាអាចជួយអូសបន្លាយជីវិតអ្នកជំងឺបានដែរឬអត់នោះ នៅត្រូវរង់ចាំចម្លើយ។ ប៉ុន្តែប្រភេទឱសថប្រើប្រាស់ក្នុងការព្យាបាលគីមីមានសារធាតុពុលខ្លាំងណាស់ អាចនាំមកនូវប្រតិកម្មយ៉ាងធ្ងន់ធ្ងរ ។ មានអ្នកជំងឺ ៥,៩ ភាគរយដែលទោះជាព្យាបាល ឬមិនព្យាបាលក៏ពេលវេលារស់របស់ពួកគេដូចគ្នាដែរ។
5- អ្នកជំងឺទាំងឡាយត្រូវចងចាំថា ការវះកាត់ទោះបីត្រូវបានវាយតម្លៃថា ជោគជ័យក៏ពុំប្រាកដថា អ្នកជំងឺបានចៀសផុតពីរោគនេះឡើយ។ ព្រោះថាវានឹងវិលមកវិញនៅខណៈពេលណាមួយនោះ ។
វិធីសាស្ត្រព្យាបាលកាន់តែ “ជឿនលឿន” គឺកាន់តែប្រុងប្រយ័ត្ន
មានវិធីសាស្ត្រព្យាបាលជាច្រើនកំពុងស្ថិតនៅក្នុងដំណាក់កាលសាកពិសោធន៍ ហើយត្រូវបានគេយកមកអនុវត្តន៍ដោយគ្រាន់តែបន្ថែមពាក្យពីរម៉ាត់ថា “ជឿនលឿន” អ្នកជំងឺបណ្ដាក់គ្នាមកដើម្បីសាក ។ វិធីសាស្ត្រថត X-ray ៣០០ដឺក្រេ- CT Scan មានកម្រិតវិទ្យុសកម្មប្រហាក់ប្រហែលនឹងការថត X-ray ធម្មតាពី ២០០-៣០០ដង ឯណោះ ឬអាចថាវាបណ្តាលឱ្យកើតជំងឺមហារីក ។
កោសិកាមហារីកគឺជាកោសិកាដែលប្តូរសណ្ឋានពីកោសិកាក្នុងរាងកាយរបស់យើង ហេតុនេះប្រព័ន្ធការពាររាងកាយរបស់មនុស្សពុំបានចាត់ទុកកោសិកាមហារីកជាសត្រូវនោះទេ ហេតុនេះពុំអាចពឹងពាក់លើប្រព័ន្ធការពាររាងកាយដើម្បីសម្លាប់កោសិកាមហារីកបានឡើយ។ គ្មានអ្នកណាម្នាក់អាចនិយាយជាក់លាក់ថា តើអ្នកកើតជំងឺនេះអាចរស់នៅបានប៉ុន្មាន?
ចុងក្រោយ បណ្ឌិតវេជ្ជសាស្ត្រជប៉ុនរូបនេះទូន្មានថា គប្បីរៀនសូត្រតាមលំនាំនៃដុំថ្មរមៀល ។ កាលណាដុំថ្មនោះវាចេះតែរមៀល ប្រាកដជាគ្មានស្លែដុះជាប់ឡើយ។ មានតែចលនាសរីរាង្គឱ្យបានច្រើន ប្រើប្រាស់ខួរក្បាលធ្វើការឱ្យបានល្អ នោះទើបរាងកាយមិនរងការ “ដុះស្នឹម” ។ គប្បីសាងអារម្មណ៍រីករាយតាមរយៈវិញ្ញាណទាំង៥ របស់យើង ហើយចៀសវាងឱ្យផុតពីភាពសៅហ្មង។
អ្នកគប្បីចៀសឱ្យឆ្ងាយពីអ្វីដែលធ្វើឱ្យអារម្មណ៍អ្នកស្មុគស្មាញ ហើយច្បាមយកអ្វីដែលជាក្ដីរីករាយក្នុងជីវិត។ ហាត់ប្រាណឱ្យបានទៀងទាត់សមល្មម បរិភោគអាហារដែលមានប្រយោជន៍។ល។ ធ្វើឱ្យផ្លូវចិត្តរីករាយ រាងកាយនឹងបង្កើតបន្ថែម serotonin, dopamine, endorphin ដែលជាសារធាតុជួយឱ្យផ្លូវចិត្តអ្នករីករាយ ហើយតាមបទពិសោធន៍របស់ខ្ញុំ ឱ្យតែក្នុងចិត្តសប្បាយ វានឹងបំភ្លេចនូវរឿងស្មុគស្មាញកំប៉ិកកំប៉ុក ដែលបែបនេះជំងឺមហារីកវាក៏មិនមានប្រតិកម្មដែរ។
និយាយរួម របៀបវាយតម្លៃរបស់វេជ្ជណ្ឌិត Kond មានលក្ខណៈដូចគ្នានឹងទស្សនៈព្យាបាលជំងឺរបស់វេជ្ជសាស្ត្រចិនដែលថា ៖ “ជំងឺកើតមកពីចិត្ត” ។តាំងពីសម័យបុរាណ ជនជាតិចិននិយមការអប់រំ លត់ដំ សីលធម៌ តាមក្បួនច្បាប់ជាច្រើនរបស់ព្រះពុទ្ធសាសនា។ មានសីលធម៌ រស់នៅល្អ សុខភាពនឹងប្រសើរឡើង ហើយគេពុំចាំបាច់ត្រូវការថ្នាំទេ៕
សូយន