ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់លោកជំទាវ ម៉ តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។
ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបានជម្រាបជូនកិច្ចប្រជុំអំពីអាទិភាព និងសមិទ្ធផលគ្រោងទុក
សំខាន់ៗរបស់ខ្លួនក្នុងឆ្នាំ២០២៦ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា»។ ប្រទេសសមាជិក អាស៊ានទាំងអស់បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបាននូវអាទិភាព យុទ្ធសាស្ត្រសំខាន់ៗចំនួនបី រួមមាន៖ គ្រឹះសន្តិភាព និងសន្តិសុខ ច្រកនៃវិបុលភាព និងការពង្រឹងអំណាច ដល់ប្រជាជន។ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ផងដែរលើសារៈសំខាន់នៃការកសាងអាស៊ានមួយដែលប្រកប ដោយភាពធន់ នវានុវត្តន៍ ស្វាហាប់ និងផ្តោតលើប្រជាជន ស្របតាមគោលដៅអាស៊ាន២០៤៥៖ អនាគត រួមរបស់យើង ព្រមទាំងបានគូសបញ្ជាក់ពីតម្រូវការក្នុងការប្រែក្លាយចក្ខុវិស័យនេះឱ្យទៅជាសកម្មភាពជាក់ ស្តែង ដែលនឹងនាំមកនូវអត្ថប្រយោជន៍ជាក់លាក់សម្រាប់ប្រជាជន។
កិច្ចប្រជុំបានពិភាក្សាអំពីតម្រូវការក្នុងការពង្រឹងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន មានលក្ខណៈ ស៊ីសង្វាក់ មានគោលការណ៍ និងយុទ្ធសាស្ត្រ ដែលរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់កិច្ចខិតខំប្រឹង ប្រែងកសាងសហគមន៍អាស៊ាន។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាថា ទំនាក់ទំនងនេះ ស្របនឹងអាទិភាពរបស់អាស៊ាន ឆ្លើយតបទៅនឹងបញ្ហាប្រឈមបច្ចុប្បន្ន និងដែលកំពុងកើតមាន និងគាំទ ដល់តំបន់និយម ពហុភាគីនិយម និងមជ្ឈភាពអាស៊ាន។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ថា ការប្រាស្រ័យ ទាក់ទងជាមួយដៃគូខាងក្រៅទាំងអស់គួរតែផ្តោតលើផលប្រយោជន៍ទៅវិញទៅមក ផ្តល់អត្ថប្រយោជន៍ ជាក់លាក់ដល់តំបន់ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។
កិច្ចប្រជុំបានកត់សម្គាល់បន្ថែមទៀតអំពីឯកសារវាយតម្លៃស្តីពីភាពជាដៃគូផ្លូវការរបស់អាស៊ាន ដែលរៀបចំ
ដោយលេខាធិការដ្ឋានអាស៊ាន ដែលរួមមានអនុសាសន៍ដើម្បីសម្រេចអំពីអនាគតនៃការដាក់បម្រាមលី ការទទួលភាពជាដៃគូសន្ទនាថ្មីៗ នៅត្រឹមឆ្នាំ២០២៦។
នៅក្នុងកិច្ចប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា មូលបទ និងអាទិភាពរបស់ ហ្វីលីពីនគឺមានលក្ខណៈទាន់សភាពការណ៍ និងមានភាពពាក់ព័ន្ធ ក្នុងខណៈពេលដែលគ្រឹះរៀនសន្តិភាព និង វិបុលភាពក្នុងតំបន់កំពុងត្រូវបានសាកល្បងដោយបញ្ហាប្រឈមដែលស្មុគស្មាញ និងមានភាពប្រទាក់ត្រឡាគ្នាជាច្រើន។ ដូច្នេះ អាស៊ានត្រូវតែដោះស្រាយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងផ្ទៃក្នុង ការប ប្រួលបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស ហានិភ័យអាកាសធាតុ និងការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ចដ៏ធំ។ នៅក្នុង បរិបទនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងអាទិភាពបី។ ទីមួយ ការពង្រឹងពាណិជ្ជកម្ម និង វិនិយោគនៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅនៅតែមានសារៈសំខាន់ចំពោះវិបុលភាពរួម រួមទាំងតាម រយៈការធ្វើទំនើបកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់។ ទីពីរ អាស៊ានត្រូវពង្រឹងការតភ្ជាប់ ក្នុងតំបន់ និងជំរុញការអភិវឌ្ឍបណ្ដាញអគ្គិសនីអាស៊ាន។ ទីបី អាស៊ានត្រូវពង្រឹងអំណាចសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈការកសាងសមត្ថភាព ការកែលម្អការទទួលបានហិរញ្ញវត្ថុ និងការទទួល យកបច្ចេកវិទ្យាថ្មីៗ ដើម្បីបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង ដោយធានាថា ប្រជាជនអាស៊ាន ទទួលបានអត្ថប្រយោជន៍ពីការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅ និងវិស័យដែលមានកំណើនថ្មីៗ។ ពាក់ ព័ន្ធនឹងភាពជាដៃគូ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការគាំទ្រជាបន្តបន្ទាប់របស់កម្ពុជា ចំពោះការដាក់ពាក្យសុំរបស់ប្រទេសតួតគីយ៉េ ជាដៃគូសន្ទនាអាស៊ានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អំពីការតាមដានវឌ្ឍនភាពនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនកិច្ចប្រជុំ ពីការវិវត្តថ្មីៗតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ រួមទាំងសកម្មភាពតាមដាននានាដើម្បីអនុវត្តសេចក្តីប្រកាស រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែលបានបង្កើតឱ្យមានបទឈប់បាញ់ជាលើកទីពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅរបស់កម្ពុជាចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ សម្រាប់ ការសម្របសម្រួលបទឈប់បាញ់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាឆ្ពោះទៅរកដំណោះស្រាយដោយ សន្តិវិធី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋសមាជិកអាស៊ាននានាសម្រាប់ការគាំ ទ្រឥតងាករេចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះដោយសន្តិវិធី និងការរួមចំណែកបញ្ជូនកង កម្លាំងមកចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបសហការីអាស៊ានថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ទូទៅនេះ ក៏បានបង្កើតការរៀបចំ និងកិច្ចព្រមព្រៀងនានា ស្ដីពីវិធានការបន្ធូរបន្ថយភាពតានតឹង និង ជំហានជាក់ស្ដែងឆ្ពោះទៅរកដំណោះស្រាយស្ថានការណ៍ដោយសន្តិវិធី ស្របតាមច្បាប់និងសន្ធិសញ្ញាអន្តរ ជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបាន បន្ថែមទៀតថា ភាគីទាំងពីរបានឯកភាពគ្នាថា រាល់ការរៀបចំទាំងអស់ក្រោមសេចក្តីប្រកាសរួម នៃកិច្ចប្រជុំ ពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ គឺមិនប៉ះពាល់ដល់ការបោះបង្គោលខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរឡើយ។ ប្រទេសទាំងពីរ បានសង្កត់ធ្ងន់បន្ថែមទៀតអំពីសារៈសំខាន់ ដ៏ចាំបាច់នៃការពង្រឹងបទឈប់បាញ់លើកទី២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការធានាសន្តិភាពសន្តិសុខ និងស្ថិរភាពយូរអង្វែងនៅតាមព្រំដែន តាមរយៈទំនាក់ទំនងបើកចំហនិងដោយផ្ទាល់ការជា
ទុកចិត្តគ្នាទៅវិញទៅមក វិធានការកសាងទំនុកចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមនានា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះបីជាមានការរីកចម្រើនជាវិជ្ជមានចាប់តាំងពី មានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាពមួយចំនួនដែលមិនស្របនឹងសេចក្ដីប្រកាសរួមនៃកិច្ច ប្រជុំពិសេស លើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅនេះ ជាពិសេសទាក់ទងនឹងការគោរព,អធិបតេយ្យ និងបូរណភាពទឹកដី។ សកម្មភាពបែបនេះងាយនឹងបង្កើនភាពតានតឹង និងធ្វើឱ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីវិលទៅរកប្រក្រតីភាព និងស្ដារសន្តិភាពឡើងវិញ។ នៅខណៈពេលនៃកិច្ច ប្រជុំនេះ ប្រជាពលរដ្ឋកម្ពុជាចំនួន ៩,៦៣៥ នាក់ មកពី ២,៤៤៨ គ្រួសារ នៅតែមិនអាចត្រឡប់ទៅលំនៅ ដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរបាននៅឡើយ ដែលនេះជាការព្រមព្រៀងមួយ ដែល ភាគីទាំងពីរបានប្តេជ្ញាចិត្តនៅក្នុងសេចក្ដីប្រកាសរួមជាមួយគ្នា ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិនអាច ចូលបានដោយមានរបាំងរារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើ ឬបំផ្លាញ។ ជាលទ្ធផល ពួកគ បន្តរស់នៅក្នុងជំរំភៀសសឹកបណ្តោះអាសន្ន ហើយកុមាររាប់ពាន់នាក់នៅតែមិនអាចទៅសាលារៀនវិញ បាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាយ៉ាងមុតមាំ និង ស្មោះត្រង់ក្នុងការរក្សា និងអនុវត្តបទឈប់បាញ់ និងសេចក្តីប្រកាសរួមទាំងស្រុង ដោយសង្ឃឹមយ៉ាង មុតមាំថា វានឹងមិនត្រឹមតែបញ្ចប់អរិភាព និងស្តារឡើងវិញនូវភាពស្ងប់ស្ងាត់ និងប្រក្រតីភាពតាមព្រំដែន ប៉ុណ្ណោះទេ ថែមទាំងត្រួសត្រាយផ្លូវសម្រាប់ដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដើម្បីឱ្យប្រជាជនទាំង ពីររស់នៅក្បែរគ្នាប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាពរួម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអំពាវ នាវដល់សហការីអាស៊ាន បន្តគាំទ្រការដោះស្រាយជម្លោះនេះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិ- សញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ និងគោលការណ៍ជាមូលដ្ឋាននៃការមិនប្រើប្រាស់កម្លាំងប្រឆាំង នឹងបូរណភាពទឹកដីនៃរដ្ឋណាមួយ ដើម្បីឱ្យសន្តិភាព និងស្ថិរភាពអាចកើតមានមិនត្រឹមតែរវាងកម្ពុជា និង ថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងតំបន់របស់យើងទាំងមូល។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ប្រឈមនឹងបញ្ហាប្រឈមធ្ងន់ធ្ងរម្ដងហើយម្ដង ទៀតចំពោះអភិបាលកិច្ចសកលនិងច្បាប់អន្តរជាតិ ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងនៅក្នុងទំនាក់ ទំនងរវាងរដ្ឋកំពុងកើនឡើង ដែលបណ្ដាលឱ្យហានិភ័យនៃការកើនឡើងនូវផ្នត់គំនិតដែលថា «អ្នកខ្លាំង គឺត្រឹមត្រូវ អាចក្លាយជារឿងធម្មតា។ ក្នុងនាមជាតំបន់មួយដែលឱ្យតម្លៃខ្ពស់ដល់សន្តិភាពដែលទទួល បានយ៉ាងលំបាក និងចាត់ទុកជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយ អាស៊ានពុំគួរដើរតាមមាគ៌ានេះទេ។ ការណ៍នេះគឺពាក់ព័ន្ធនឹងសហគមន៍របស់យើង គ្រួសាររបស់យើង និងអនាគតរបស់យើង។” ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីការបរទេសនានានៃរដ្ឋសមាជិកអាស៊ាន ដែលក្នុងអំឡុងពេលនោះ ឯកឧត្តមបានពិភាក្សាអំពីមាគ៌ា និងមធ្យោបាយនានា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។
ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត វីវៀន បាឡាគីសណាន រដ្ឋមន្ត្រីការបរទេសសិង្ហបុរី រដ្ឋមន្ដ្រីការ បរទេសទាំងពីរ បានរំលឹកឡើងវិញនូវការប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរីកាលពីឆ្នាំមុន និងបានសម្តែងការពេញចិត្តដោយបានឃើញទំនាក់ទំនងកក់ក្តៅ និងជិតស្និទ្ធ រវាង ប្រទេសទាំងពីរបន្តរីកចម្រើន។
ក្នុងជំនួបជាមួយឯកឧត្តម ស៊ូហ្គីយ៉ូណូ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី រដ្ឋមន្ត្រីការបរទេសខ្លាំង ពីរបានសម្តែងការពេញចិត្តចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលកំពុងរីកចម្រើន ជាពិសេស ទំនាក់ទំនងដ៏ស្និទ្ធស្នាល និងកក់ក្ដៅរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត យ៉ាងមុតមាំក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការពហុវិស័យ។ ឯកឧត្តម ស៊ូហ្គីយ៉ូណូ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាចំពោះការគាំទ្រ និងការសម្របសម្រួលដែលបានផ្ដល់ជូនពលរដ្ឋឥណ្ឌូណេស៊ីនៅកម្ពុជា។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ទន្ទឹងរង់ចាំកិច្ចប្រជុំលើកទី៦ នៃគណៈកម្មការ ចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលនឹងរៀបចំនៅក្នុងឆ្នាំនេះ។
ក្នុងជំនួបជាមួយលោកជំទាវ ម៉ា តេរ៉េសា ភី ឡាហ្សារ៉ូ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន រដ្ឋមន្ត្រីការ បរទេសទាំងពីរបានពិភាក្សាគ្នាលើវិស័យសហប្រតិបត្តិការជាច្រើន និងបានគូសបញ្ជាក់ពីសារៈសំខាន់ន ការបង្កើនចំនួន និងភាពស៊ីជម្រៅនៃការប្រាស្រ័យទាក់ទង ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់ កម្ពុជាចំពោះភាពជាប្រធានអាស៊ានរបស់ប្រទេសហ្វីលីពីននៅឆ្នាំ២០២៦នេះ ក្នុងនាមជាប្រធានអាស៊ាន លោកជំទាវ ម៉ តេរ៉េសា ភី ឡាហ្សារ៉ូ បានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តសម្របសម្រួលការ អនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់ គណៈកម្មាធិការព្រំដែនទូទៅ រវាងកម្ពុជា និងថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ . រួមទាំងការទទួលតួនាទី ជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពីប្រទេសម៉ាឡេស៊ី។ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បាន ពិភាក្សាអំពីការរៀបចំសម្រាប់ការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណា-ចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន នៅឆ្នាំក្រោយ រួមទាំងការរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគី។
ឯកឧត្តមឧបនាយករដ្ឋមន្តី បានអញ្ជើញជួបជាមួយឯកឧត្តម ថងសាវណ្ណ ភូមិវិហាន រដ្ឋមន្ត្រីការ បរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីដែលកំពុងរីកចម្រើនរវាងកម្ពុជា និងឡាវ ដែលត្រូវបានចងភ្ជាប់គ្នា ដោយសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាច្រើនឆ្នាំ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការ រៀបចំដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ថងលូន ស៊ីសូលីត នាពេលខាងមុខផងដែរ។ ក្នុងអំឡុងនៃកិច្ចប្រជុំទ្វេភាគីខាងលើ បណ្ដារដ្ឋមន្ត្រីក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និង អន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមផងដែរ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្តី ក៏បានធ្វើបច្ចុប្បន្នភាពជូនសមភាគី អំពីការវិវត្តថ្មីៗទាក់ទងនឹងស្ថានការណ៍ព្រំដែនជាមួយប្រទេសថៃ៕រក្សាសិទ្ធដោយ៖សុទ្ធលី











