Monday, February 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងប្រេស៊ីល បានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ រួមមាន វិស័យពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសមរបស់លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង។

ក្នុងជំនួប ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាន នៃទំនាក់ទំនងកម្ពុជា-ប្រេស៊ីល ព្រមទាំងបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យដែលផ្តល់ផលប្រយោជន៍រួមដល់ប្រទេសទាំងពីរ រួមមាន វិស័យពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តន៍ថ្មីៗពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរ ចំពោះការតែងតាំង លោកជំទាវ ជាឯកអគ្គរដ្ឋទូតដំបូងរបស់ប្រទេសប្រេស៊ីលប្រចាំកម្ពុជា ដែលមាន និវេសនដ្ឋាននៅទីក្រុងភ្នំពេញ។ ឯកឧត្តម ប្រាក់ សុខុន បានធ្វើការកត់សម្គាល់ប្រកបដោយការពេញចិត្ត ចំពោះសន្ទុះរីកចម្រើនយ៉ាងស្វាហាប់នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការបើកស្ថានទូត ថ្មីដែលមាននិវេសនដ្ឋាននៅក្នុងរាជ/រដ្ឋធានីនៃប្រទេសទាំងពីរ កំណើនពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហ ប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏រំពឹងផងដែរអំពីលទ្ធ ផលប្រកបដោយផ្លែផ្កា នៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ លើកទីពីរ ដែល នឹងប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ២០២៦ នៅទីក្រុងភ្នំពេញ ដោយនឹងរិះរកមើលវិស័យនៃកិច្ចសហប្រតិបត្តិការ បន្ថែមទៀត ដើម្បីជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោកជំទាវ Vivian Loss Sanmartin ស្វាគមន៍ចំពោះដំណើរវិវត្តដ៏វិជ្ជមាននៃទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ប្រេស៊ីលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ
បន្ថែមទៀតនៅក្នុងវិស័យដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ រួមមានវិស័យពាណិជ្ជកម្ម និង វិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការធ្វើឱ្យ កាន់តែស៊ីជម្រៅនូវចំណងមិត្តភាពកម្ពុជា-ប្រេស៊ីលបន្ថែមទៀត ហើយក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងរួមគ្នាលើកកម្ពស់ វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងលើក ទឹកចិត្តរបស់ប្រទេសប្រេស៊ីល លើដំណើរការនៃបទឈប់បាញ់ និងសន្តិភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×