Tuesday, February 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសចិន គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបប្រព័ន្ធអនឡាញ

ភ្នំពេញ ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍តាមរយៈបណ្ដាញសង្គម facebook យ៉ាងដូច្នេះថានៅថ្ងៃទី៣១ ខែមករា កម្លាំងជំនាញកម្ពុជាបានចុះបង្ក្រាបទីតាំង Online Scam ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង ហើយបានឃាត់ខ្លួនជនសង្ស័យសញ្ជាតិបរទេស ជាង ២០០០ នាក់។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានមានប្រសាសន៍បន្តទៀតថា ប្រទេសចិនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកម្លាំងជំនាញរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមបប្រព័ន្ធអនឡាញ ហើយជឿជាក់ថាកិច្ចការនេះនឹងបន្តមានវឌ្ឍនភាពថ្មីឥតឈប់ឈរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×