Wednesday, February 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក Casey Barnett ៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យប្រទេសកម្ពុជា

ភ្នំពេញ ៖ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា កាលពីម្សិលមិញ ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2026 ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានលុបចោលការហាមឃាត់ចុងក្រោយនៃការលក់អាវុធមកឱ្យប្រទេសកម្ពុជា។ វាគឺជានិមិត្តរូបដ៏សំខាន់មួយនៃទំនុកចិត្តរបស់អាមេរិកចំពោះកម្ពុជា ហើយថាកម្ពុជាមានកិច្ចសហប្រតិបត្តិការលើបញ្ហាយោធា។

លោក Casey Barnett បានថ្លែងបន្តទៀតថា ការលុបចោលការហាមឃាត់អាវុធនេះបើកផ្លូវឱ្យកម្ពុជាទិញបច្ចេកវិទ្យាទំនើបៗរបស់អាមេរិក។ ថ្ងៃនេះ ខ្ញុំនៅសិង្ហបុរី ដើម្បីជួបជាមួយក្រុមហ៊ុនអាកាសចរណ៍ និងអាវុធអាមេរិក ដោយលើកទឹកចិត្តឱ្យលក់ផលិតផលដែលមានគុណភាពខ្ពស់របស់ពួកគេ ដើម្បីជួយសន្តិសុខ និងសេដ្ឋកិច្ចរបស់កម្ពុជា។
នេះគឺជាសេចក្តីប្រកាសចុះថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2026 ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក៖

×