Thursday, February 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិបអ្នកកាសែតកម្ពុជា សហការ​ជា​មួយ​ក្រសួង​សុខាភិ​បាល និង​ផ្ទះ​យុវជន​ដើម្បីមិត្តភាពកម្ពុជា-ចិន នឹង​រៀប​ចំ​ វគ្គបណ្តុះបណ្តាលពិសេស “ការសង្គ្រោះបឋម»

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា សហការ​ជា​មួយ​ក្រសួង​សុខាភិ​បាល និង​ផ្ទះ​យុវជន​ដើម្បីមិត្តភាពកម្ពុជា-ចិន រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាល​ពិសេស​ស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬ​អ្នក​ជំងឺ​ភ្លាមៗ»​ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាព កម្ពុជា-ចិន រៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» សម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹង បន្ថែមលើវិធីជួយសង្គ្រោះបឋមមុនពេលបញ្ចូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។ វាមិនមែនជារឿងសាមញ្ញពេកទេក្នុងពេលដែលមនុស្សម្នាក់ជួបនឹងគ្រោះថ្នាក់ ឬកើតជំងឺភ្លាមៗជាយថាហេតុហើយត្រូវការការសង្គ្រោះបឋមបន្ទាន់ភ្លាមៗមុនពេលបញ្ចូនបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះការបណ្តុះបណ្តាលឱ្យ អ្នកសារព័ត៌មានបានយល់ដឹងពីវិធីជួយសង្គ្រោះបឋមពិតជាមានសារសំខាន់ ព្រោះពួកគាត់អាចនឹងជួបប្រទះ ករណីដែលត្រូវសង្គ្រោះបឋមញឹកញាប់ ដែលរួមទាំងគ្រោះថ្នាក់ចរាចរណ៍ផង ហើយអ្នកដែលរងគ្រោះអាចនឹង ប្រឈមគ្រោះថ្នាក់ដល់ជីវិត។
ក្រុមគ្រូពេទ្យជំនាញមកពីក្រសួងសុខាភិបាលផ្ដល់ការបណ្តុះបណ្តាលដោយផ្ទាល់ និងធ្វើបទបង្ហាញ ជាក់ស្តែងសម្រាប់វគ្គបណ្តុះបណ្តាលនេះនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ផ្តើមពីម៉ោង ៨៖៣០នាទីព្រឹក ដល់ ម៉ោង១១៖៣០នាទីថ្ងៃត្រង់ នៅអគារDBC ស្ថិតនៅក្នុងកោះពេជ្រ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×