Thursday, February 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញអ្នកផលិតអាហារឱ្យពង្រឹង “សុវត្ថិភាព និងអនាម័យ” ដើម្បីបង្កើនទំនុកចិត្តអតិថិជន

រាជធានីភ្នំពេញ : ដើម្បីឆ្លើយតបនឹងការរីកចម្រើននៃវិស័យឧស្សាហកម្មអាហារ តម្រូវការប្រើប្រាស់ និងការនាំចេញ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈ មជ្ឈមណ្ឌលបច្ចេកវិទ្យាអាហារកម្ពុជា-កូរ៉េ (FTC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សុវត្ថិភាពចំណីអាហារ និងអនាម័យ»នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្ដាល ឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង FTC បានគូសបញ្ជាក់ថា ការធានាសុវត្ថិភាពចំណីអាហារគឺជាមូលដ្ឋានគ្រឹះក្នុងការការពារសុខភាពប្រជាពលរដ្ឋ និងកសាងទំនុកចិត្តអ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស។ 

ចំណុចសំខាន់ៗនៃវគ្គបណ្តុះបណ្តាលនេះរួមមាន៖
✅ ស្តង់ដា និងសុវត្ថិភាពចំណីអាហារ និងស្លាកសញ្ញាលើផលិតផល

✅ ការអភិវឌ្ឍអាហារកម្ពុជាស្របតាមស្តង់ដាសុវត្ថិភាព និងគុណភាព

✅ ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអាហារ តាមរយៈបច្ចេកវិទ្យាកែច្នៃអាហារសាកល្បង

✅ សារធាតុរក្សាទុកអាហារ៖ មុខងារ អត្ថប្រយោជន៍ និងផលប៉ះពាល់ដល់សុខភាព

លោកបណ្ឌិត Kim Young Chan ប្រធានគម្រោងភាគីកូរ៉េ ក៏បានលើកទឹកចិត្តដល់ម្ចាស់សហគ្រាសទាំងអស់ ឱ្យមកប្រើប្រាស់ឧបករណ៍ និងទទួលប្រឹក្សាបច្ចេកទេសនៅមជ្ឈមណ្ឌល FTC ដើម្បីប្រែក្លាយចំណេះដឹងទៅជាការអនុវត្តជាក់ស្តែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×