John Michael បានសាកល្បងវិញ្ញាសាប្រថុយជីវិត “base jumping” ដោយលោតឆត្រពីអគារកម្ពស់១៩ជាន់ នៅរដ្ឋតិចសាស អាមេរិក។
ដោយបានការអនុញ្ញាតរបស់អ្នកគ្រប់គ្រងអគារ ១៩ជាន់ John ក៏ចាប់ផ្តើមការលោតឆត្រ។ដំបូងឡើយអ្វីៗប្រព្រឹត្តទៅយ៉ាងល្អ ឆត្រក៏របើកអស់។ប៉ុន្តែដោយសារមានខ្យល់បក់បោក បានធ្វើឱ្យឆត្រផ្អៀង John បាត់លំនឹង រួចធ្លាក់ចុះអមដោយសម្រែកឈឺចាប់ ព្រោះជើងទាំងពីរបានបាក់ទាំងអស់… គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕ ចន្ទ្រា