កំពង់ស្ពឺ ៖ ក្រោយកេីតហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្ដបុកចូលតូបពលរដ្ឋលក់ដូរស្លាប់១នាក់ភ្លាម កំលាំងនគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានចុះដល់កន្លែងកេីតហេតុ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៨០-៨១ ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលេីមានរថយន្ត១គ្រឿង ម៉ាកHINO ពណ៌ខៀវ ផ្លាកលេខចង្កូតស្តាំPP-0995 (ដឹកថ្ម) អ្នកបើកបរឈ្មោះ មិត្ត ភារុំ ភេទប្រុស អាយុ ២៣ឆ្នាំ (របួសស្រាល) រស់នៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
តាមហេតុការណ៍ពីសាក្សី រថយន្ដបើកបរពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់ចំណុចខាងលើ បានគេចរថយន្ត១គ្រឿង មិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរចេញពីផ្លូវលំ ពីទិសខាងត្បូងទៅទិសខាងជើង រួចឡើងផ្លូវជាតិលេខ៤៤ បានជ្រុលចង្កូតទៅបុកមនុស្ស ២នាក់ កំពុងនៅក្នុងតូបលក់ដូរ ៖១-ឈ្មោះ សឿន ឧស្សា ភេទស្រី អាយុ ១២ឆ្នាំ (ស្លាប់ ) ២-ឈ្មោះ សឿន អូនហ្វុង ភេទស្រី អាយុ ៣ឆ្នាំ (រងរបួស្រាល ) ដោយបានការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម សុិន វិរៈ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បញ្ជាផ្ទាលអោយសមត្ថកិច្ចនគរបាលស្រាវជ្រាវនិងឃាត់ខ្លួនអ្នកបេីករថយន្ដ (មិត្ត ភារុំ) យកមកអធិការដ្ឋាននគរបាលស្រុកថ្ពង ដេីម្បីបន្ដនីតិវិធី រីឯមធ្យោបាយរថយន្ត បញ្ជូនមករក្សាទុកជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគររដ្ឋបាលអមលាំង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង៕រក្សាសិទ្ធដោយ៖សុទ្ធលី







