កម្មករប្រេស៊ីល ៥នាក់បានធ្វើឲ្យអ្នកប្រើប្រាស់ហ្វេសបុកមានការអស់សំណើចយ៉ាងខ្លាំង ដោយសារតែពួកគេមានប្រតិកម្មមិនគួរឲ្យនឹកស្មានដល់ នៅពេលមានឆ្កែមួយក្បាល រត់មកចង់លេងជាមួយនឹងពួកគេ។
ចំនុចដែលធ្វើឲ្យអស់សំណើចបំផុតនោះគឺនៅពេលពួកគេនាំគ្នារត់ផ្អើល ខ្លះឡើងលើតុ នៅពេលឆ្កែស្លូតមួយក្បាល រត់បក់កន្ទុយសំដៅមករកពួកគេ។
បើតាមវីដេអូ យើងអាចដឹងបានភ្លាមថាឆ្កែនោះមិនមែនជាឆ្កែកាច ឬមកចង់វាយប្រហារពួកគេនោះទេ ព្រោះវារត់បក់កន្ទុយ ហើយការបក់កន្ទុយនេះជាសញ្ញាបញ្ជាក់ថាវាជាឆ្កែស្លូតមិនមានការគំរាមកំហែង ហើយគ្រាន់តែចង់មកលេងជាមួយពួកគេប៉ុណ្ណោះ។
ទោះយ៉ាងណា ពួកគេទីបំផុតបានដឹងពីបំណងរបស់ឆ្កែនោះ នៅពេលមានកម្មករម្នាក់បានវា ហើយឆ្កែនោះសំដែងការរាក់ទាក់ និងបក់កន្ទុយយ៉ាងខ្លាំង ធ្វើឲ្យបុគ្គលិកដទៃទៀតលែងបារម្មណ៍ និងចាប់ផ្តើមធ្វើការពួកគេធម្មតាវិញ។
ចង់ដឹង ពួកគេមានប្រតិកម្មគួរឲ្យអស់សំណើចយ៉ាងណា សូមមើលវីដេអូខាងក្រោមទាំងអស់គ្នា ៖
សុភ័ក្ត្រ