Friday, February 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការប្រមូលត្រឡប់ពីទីផ្សារ នូវផលិតផលទឹកដោះគោម្សៅ៥ឡូតិ៍អាចមានវត្តមានជាតិពុល Cereulide toxin

ភ្នំពេញ ៖ ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រមូលត្រឡប់ពីទីផ្សារ នូវផលិតផលទឹកដោះគោម្សៅ៥ឡូតិ៍ ដូចមានឈ្មោះក្នុង តារាងទី១ អាច មានវត្តមានជាតិពុល Cereulide toxin និងផលិតផលទឹកដោះគោម្សៅ ២ឡូតិ៍ ដូចមានឈ្មោះក្នុង តារាងទី២ មាន វត្តមានជាតិពុល Cereulide toxin បង្កហានិភ័យដល់សុខភាពទារក កុមារ និងអ្នកប្រើទូទៅផងដែរ។ ​

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជន ជាពិសេសមាតាបិតា និងអាណាព្យាបាលទារក និងកុមារទាំងអស់ឱ្យបានជ្រាបថា យោងតាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារសុវត្ថិភាព ចំណីអាហារនៃប្រទេសសិង្ហបុរី បានបញ្ជាក់ថាផលិតផលទឹកដោះគោម្សៅ ៥ឡូតិ៍ ដូចមានឈ្មោះក្នុង តារាងទី១ អាច មានវត្តមានជាតិពុល Cereulide toxin និងផលិតផលទឹកដោះគោម្សៅ ២ឡូតិ៍ ដូចមានឈ្មោះក្នុង តារាងទី២ មាន វត្តមានជាតិពុល Cereulide toxin បង្កហានិភ័យដល់សុខភាពទារក កុមារ និងអ្នកប្រើទូទៅផងដែរ៖

សូមបញ្ជាក់ថាផលិតផលទាំង៧ឡូតិ៍ខាងលើ ពុំមាននាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុនណាមួយទេ។ ទោះបីយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់ សាធារណជន មាតាបិតា អាណាព្យាបាល អាជីវករ អាជ្ញាធរ ឬអ្នកពាក់ព័ន្ធថា ក្នុងករណីបងប្អូនបានជួបប្រទះ ឃើញ ឬកំពុងប្រើប្រាស់ លក់ ចែកចាយនូវផលិតផលខាងលើ ឬឃើញទារកកុមារតូចៗដែលមានជំងឺដោយសារ ការប្រើប្រាស់ផលិតផលខាងលើ សូមបងប្អូនទំនាក់ទំនងប្រគល់ផលិតផលទាំងនោះ ឬទំនាក់ទំនងព័ត៌មាន បន្ថែមមក នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×