បាត់ដំបង៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៧និង០០ នាទី យប់ មានករណីគ្រោះថ្នាក់អគ្គិភ័យ បណ្តាលឲ្យឆេះទីតាំង ស្តុកទុយោទឹក ចំនួន ០១កន្លែង របស់ក្រុមហ៊ុន គិរីដងរែក ទទួលម៉ៅការដាក់ប្រព័ន្ធទុយោរំដោះទឹកកខ្វក់ចេញពីក្រុង ស្ថិតនៅត្រង់ចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។
សមត្ថកិច្ចជំនាញ កំពុងធ្វើការការស្រាវជ្រាវ ករណីអគ្គិភ័យនេះ ។ គ្រោះអគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។ សម្ភារខូចខាតរួមមាន៖ ឆេះទុយោអស់ប្រមាណ២.០០០ ០០០ ( ពីរលានដុល្លាអាមេរិក)។ ករណីនេះដែរកម្លាំងនគរបាលការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមជាមួយកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យតាមស្រុក សហការជាមួយកម្លាំងចម្រុះ បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៦ឡាន ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕ រក្សាសិទ្ធដោយ៖សុទ្ធលី



