Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះ​ដ៏​ធំ​សម្បើម​របស់​អាមេរិក “​លេប​” បាន​ទាំង​នាវា​មុជទឹក​!

C-5 Galaxy ជា​យន្តហោះ​មួយ​ប្រភេទ ស្ថិតក្នុង​ចំណោម​យន្តហោះ​ដឹកជញ្ជូន​ធុន​ធ្ងន់​យុទ្ធសាស្ត្រ​របស់​យោធា​អាកាស​អាមេរិក ត្រូវបាន​ប្រៀបប្រដូច​នឹង​ឃ្លាំង​ចល័ត​មួយ​អាច​ផ្ទុក​បាន​ទំនិញ (​យោធ​ភណ្ឌ​) មាន​ទម្ងន់​ដល់​ទៅ ១៤២ តោន​។​

​នេះ​គឺជា​ផលិតផល​របស់​សម្ព័ន្ធ​ក្រុមហ៊ុន Lockeed Martin ហើយ​ផលិត​សម្រាប់​ដឹក​ប្រភេទ​ទំនិញ “​ហួស​ខ្នាត​” បម្រើឲ្យ​ប្រតិបត្តិការ​យុទ្ធសាស្ត្រ​អន្តរទ្វីប​។​

​យន្តហោះ​ត្រូវបាន​រចនា​ប្លង់​ពិសេស បើក​បាន​ទាំង​ទ្វារ​នៅ​ក្បាល​ក្រោម​កន្ទុយ​ដើម្បី​ដាក់​បញ្ចូល​បាន​ប្រភេទ​ទំនិញ “​ហួស​មាឌ​”​។​

​តាម Business Iusider C-5 Galaxy ប្រវែង 37m កម្ពស់ ៤,១​ម៉ែត្រ ទទឹង 5,8 ហើយ​អាច​ផ្ទុក​យោធភ័​ណ្ឌ​ស្ទើតែ​ទាំងអស់​របស់​កងទ័ព​អាមេរិក រួម​ទាំង​ទំនិញ​ដែល​សំពីងសំពោង​បំផុត​។ ជាអាទិ៍ វា​អាច​ដឹក​បាន ៖ រថក្រោះ M1A1Abram ២​គ្រឿង ឧទ្ធម្ភាចក្រ​វាយលុក AH-64 Apache ៦​គ្រឿង ឬ​រថយន្តក្រុង​ខ្នាត​ធំ ៦​គ្រឿង យន្តហោះ​ដឹកជញ្ជូន​ខ្នាត​ធំ C-130 មួយគ្រឿង និង​នាវាមុជទឹក​មួយគ្រឿង​។​

“​ឃ្លាំង​ចល័ត​លើ​អាកាស​” មាន​ល្បឿន​អតិប្បរមា​ជិត ១.០០០​គីឡូម៉ែត្រ​/១​ម៉ោង ហើយ​អាច​ហោះហើរ​បាន​រយៈ​ចម្ងាយ​ជិត ៤.៥០០km ហើយ​ពុំ​តម្រូវ​ចាក់​បន្ថែម​ឥន្ធនៈ​។​

​រូបភាព​មួយ​ចំនួន​អំពី C-5 Galaxy ផ្តល់ឲ្យ​ដោយ កងទ័ព​អាមេរិក​៖

​ដោយ ៖ អាទិត្យ​

×