ក្រចេះ ៖ នគរបាលស្រុកចិត្របុរី បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡុច ស៊ុយ អាយុ៥៥ឆ្នាំ រស់នៅឃុំថ្មគ្រែ ស្រុកចិត្របុរី ត្រូវបានកម្លាំងនគរបាលស្រុកចិត្របុរី ចាប់ខ្លួនភ្លាមៗ នៅព្រឹកថ្ងៃទី២២ កញ្ញា បន្ទាប់ពីជននេះបានធ្វើសកម្មភាពចាប់រំលោភលើក្មេងស្រីអាយុ៤ឆ្នាំ ដែលនៅផ្ទះក្បែរគ្នា តែមិនបានសម្រេច។
នាយផ្នែកព្រហ្មទណ្ឌស្រុកចិត្របុរី លោកហេង ប៊ុនធឿន បានឲ្យដឹងថា នគរបាលបានចាប់ខ្លួនជនម្នាក់នេះ ទៅតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះ ។ នៅថ្ងៃកើតហេតុនៅពេលឃើញក្មេងស្រី នៅផ្ទះតែម្នាក់ឯង ជននេះបានចាប់នាងសម្រាតខោក្មេងស្រីដើម្បីរំលោភ ដោយអោយនាងអង្គុយពីលើ។តែនៅពេលធ្វើសកម្មភាព រំលោភក្មេងស្រីរងគ្រោះ បានស្រែកយំ ទើបជននេះ ធ្វើសកម្មភាពមិនបានសម្រេច។
លោកបន្តថា ជនសង្ស័យត្រូវបានចាប់ខ្លួន និងនាំខ្លួនមកអធិការដ្ឋាន ខណៈដែលក្មេងស្រីរងគ្រោះអាយុ៤ឆ្នាំ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យ៕ ដោយ ៖ បញ្ញាស័ក្តិ