Monday, February 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខអន្តរជាតិតាមរយៈការចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាព

ភ្នំពេញ ៖ នៅថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលប្រចាំអង្គការសហប្រជាជាតិបានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងបានចូលរួមពិធីជូនដំណើរកងកម្លាំងរក្សាសន្តិភាពកម្ពុជាទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្នុងជំនួបសម្តែងការគួរសមអ្នកសម្របសម្រួលប្រចាំអង្គការសហប្រជាជាតិនិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានពិភាក្សាអំពីវិស័យសំខាន់ៗនៃកិច្ចសហការជាពិសេសបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះពហុភាគីនិយមនិងការរួមចំណែកក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខអន្តរជាតិតាមរយៈការចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាព។

ឆ្នាំនេះគឺជាខួបលើកទី២០ឆ្នាំនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាទៅចូលបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ចាប់តាំងពីឆ្នាំ២០០៦មកកងកម្លាំងរក្សាសន្តិភាពកម្ពុជាជាង១០០០០នាក់បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅក្នុងប្រទេសចំនួន១០ដែលបង្ហាញពីការលះបង់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពសកល៕ រ​ក្សាសិទ្ធដោយ៖សុទ្ធលី

×