ខេត្តស្វាយរៀង៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីប្រទះឃើញសាកសព មានសភាពរុំដោយថង់ផ្លាសស្ទីក ពណ៌ខ្មៅ ត្រូវបានគេយកមកប្លុងចោលនៅលើផ្លូវលំ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិតចុះបង្ក្រាបក្រុមឆបោកតាមអនឡាញ ឃាត់ខ្លួនមនុស្ស២៦នាក់ ។
ក្រោយពីទទួលព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវ ជិត២ម៉ោងក្រោយមក ក៏បានធ្វើការកំណត់ទីតាំង និងឈានទៅដល់ការបង្រ្កាប បានមុខសញ្ញាដែលដឹកសពទៅទម្លាក់ចោល ជាមួយមធ្យោបាយរថយន្ត១គ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ស្លាកលេខភ្នំពេញ 2BF-5705 នៅទីតាំងផ្ទះវីឡាមួយកន្លែង។
ប្រភពព័ត៌មានពីបានឲ្យដឹងថា ក្រោយពីក្តាប់បានមុខសញ្ញាហើយនោះកងកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការឆែកឆេរវីឡាមួយកន្លែងនោះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិតក៏បានរកឃើញបុគ្គលសង្ស័យពាក់ពន្ធ័ករណីឆបោកតាមប្រព័ន្ធអនឡាញ ចំនួន២៦នាក់ (ស្រី១នាក់) ជនជាតិចិន និងវត្ថុតាងកុំព្យូទ័រ ចំនួន៨គ្រឿង ដែលមានសញ្ញាណបទល្មើសខាងលើយកមកសាកសួរ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី




