Tuesday, February 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចូលទំនិញពីថៃមកកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ជាង ១៥១លានដុល្លារអាមេរិក ធ្លាក់ចុះ ៤៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ខណៈឈ្មួញថ្មីយំមិនចេញ រីឯឈ្មួញបរទេសគិតរើផ្ទះ !

ដ្បិតអីអ្នកនយោបាយមហិច្ឆតាអាក្រក់ និងមេដឹកនាំអាក្រក់ៗរបស់ថៃ នាំគ្នានិយាយថា បាត់បង់ប្រាក់ចំណូលមហាសាលពីការនាំទំនិញមកលក់ក្នុងប្រទេសកម្ពុជា ឬថា បាត់បង់ទីផ្សារប្រទេសកម្ពុជា គ្មានបញ្ហាចោទឡើងសម្រាប់ប្រទេសថៃក៏ដោយ ក៏ប៉ុន្តែឈ្មួញជនជាតិថៃ និងឈ្មួញបរទេសជាច្រើនយំមិនចេញ តាមដែលសូចនាករបង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៦នេះ ការនាំចូលទំនិញពីថៃមកកម្ពុជា មានទំហំទឹកប្រាក់ជាង ១៥១លានដុល្លារ ធ្លាក់ចុះ ៤៩.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទំហំជាង ២៩៧លានដុល្លារ មុនពេលភាគីទាំងពីរមិនទាន់កើតជម្លោះព្រំដែនជាមួយគ្នា។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ការនាំចេញទំនិញពីកម្ពុជាទៅថៃវិញ មានទឹកប្រាក់ជាង ៥៨លានដុល្លារ ធ្លាក់ចុះ ១៩.៦% ​ដែលនាំ​​ឱ្យទំហំពាណិជ្ជកម្មនៃប្រទេសពីរសម្រេចបានជាង ២០៩លានដុល្លារ ថយចុះ ៤៣.៥%។

សូមជម្រាបផងដែរថា កាលពីឆ្នាំ២០២៥ កម្ពុជា-ថៃ សម្រេចបានទំហំពាណិជ្ជកម្មជាង ៣.៦ពាន់លានដុល្លារ ធ្លាក់ចុះ១៤.៩% ក្នុងនោះកម្ពុជានាំចេញទៅថៃក្នុងទំហំជាង ៧៣២លានដុល្លារ ថយចុះ១៤.១% ខណៈថៃនាំចូលមកកម្ពុជាមានទំហំជាង ២.៩ពាន់លានដុល្លារ ថយចុះ១៥%។

បន្ទាប់ពីកម្ពុជា និងថៃ កើតមានជម្លោះព្រំដែន កាលពីចុងខែកក្កដា ឆ្នាំ២០២៥ ប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់បម្រាមមិនឱ្យនាំចូលទំនិញមួយចំនួន ពីថៃមកកម្ពុជាដែលមានដូចជា បន្លែ ផ្លែឈើ គ្រឿងកំប៉ុង គ្រឿងភេសជ្ជៈ ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ ​( ក្នុងនោះ ១៖ ប្រេងសាំង (Gasoline) ,២៖ ប្រេងម៉ាស៊ូត (Diesel), ៣៖ ឧស្ម័នរាវសម្រាប់ដុត (LPG និង LNG), ៤៖ ប្រេងខ្មៅ (Fuel oil) និង ៥៖ ប្រេងសាំងយន្តហោះ (Jet-A1))។

ជំនួញបរទេសក្នុងប្រទេសថៃ នាំគ្នានិយាយថា ឲ្យតែមេដឹកនាំប្រទេសថៃ កើតជំងឺឆ្កួតៗ បង្ករសង្គ្រាមដោយមិនគិតពីអាយុជីវិត និងភាពសុខសាន្តនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្លួន ហើយស្រាប់តែបិទច្រកទ្វារព្រំដែនដោយឯកតោភាគីជាមួយកម្ពុជាបែបនេះ ពោលគឺ ឱ្យតែយកសង្គ្រាម និងការបិទព្រំដែនធ្វើជាឈ្នាន់នយោបាយ ពួកយើងនឹងចាកចេញពីប្រទេសថៃហើយ។

បើគិតមុនពេលមានភាពតានតឹង ទាំងការទូត និងបញ្ហាព្រំដែន កម្ពុជា-ថៃ សម្រេចទំហំពាណិជ្ជកម្មរួមគ្នាបាន ១ ៨៧៩លានដុល្លារអាម៉េរិក ពីខែមករា-ខែឧសភា ឆ្នាំ២០២៥។ ទំហំពាណិជ្ជកម្មទ្វេភាគីនេះ មានកំណើន ៨,៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើយោងតាមស្ថិតិជញ្ជីងពាណិជ្ជកម្មទំនិញរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយជាសាធារណៈ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ។

​ទោះជាយ៉ាណា ពិតមែនតែពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-ថៃ ​ធ្លាក់ចុះ ​ប៉ុន្តែពាណិជ្ជកម្មអន្តរជាតិ​កម្ពុជា ​នៅតែមាន​ភាព​ល្អ​ប្រសើរ ដោយសម្រេចបានកំណើន ១៨% កាលពីឆ្នាំមុន ឆ្លុះបញ្ចាំង​ពីការ​រក្សា​បាន​ទីផ្សារ​សំខាន់ៗ​របស់ខ្លួន ធានារនូវការផ្គត់ផ្គង់​ ​ក្នុងខ្សែចង្វាក់តម្លៃ និងខ្សែចង្វាក់​ផ្គត់​ផ្ផ្គង់៕  ពិសិដ្ឋ CEN

×