Wednesday, February 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការផ្តន្ទាទោសស្រ្តីម្នាក់ ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ និង ពិន័យជាប្រាក់ ៨លានរៀល ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវីក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែងទៅសាលាដំបូងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ តុលាការបានផ្តន្ទាទោស ឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ និង ពិន័យជាប្រាក់ ៨លានរៀល ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់ សមាជិក-សមាជិកា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណជនជ្រាបថា កាលពីថ្ងៃ ទី០៣ ខែមករា ឆ្នាំ២០២៥ គណៈមេធាវី បានប្តឹងឈ្មោះ អ៊ុយ ចន្ទី ភេទស្រី កើតឆ្នាំ១៩៨១ មាន អសយដ្ឋានផ្ទះលេខ៣ស ផ្លូវលេខ៧០៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅសាលាដំបូងរាជធានីភ្នំពេញ។
ក្រោយចំណាត់ការនីតិវិធីជាបន្តបន្ទាប់ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ សាលាដំបូង រាជធានីភ្នំពេញ បានបើកសវនាការនិងប្រកាសសាលក្រម ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ ចោទឈ្មោះ អ៊ុយ ចន្ធី ភេទស្រី កើតឆ្នាំ១៩៨១ ដាក់ពន្ធនាគារកំណត់៦(ប្រាំមួយ)ឆ្នាំ និង ពិន័យជាប្រាក់ ៨.០០០.០០០(ប្រាំបីលាន)រៀល ពីបទ លួចប្រកបវិជ្ជាជីវៈមេធាវី, ក្លែងបន្លំ ឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពី អំឡុងខែសីហា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា៣, មាត្រា៤ និងមាត្រា៧៧ នៃច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ និងបានបង្គាប់ឱ្យសងសំណងការខូច ខាតចំនួន ៤០.០០០.០០០(សែសិបលាន)រៀល ទៅដើមបណ្តឹងរដ្ឋប្បវេណី(គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា)។

ការប្រកាសកាលក្រមនេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ចំពោះមុខដើម បណ្តឹងរដ្ឋប្បវេណី ចំពោះមុខមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ និងកំបាំងមុខជនជាប់ចោទ ដោយទុកសិទ្ធិប្តឹងទាស់ និងប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។ ជាមួយគ្នានោះសាលាដំបូងរាជធានីភ្នំពេញ ក៏បានសម្រេចប្រើវិធាននៃមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌផងដែរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×