Wednesday, February 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំឲ្យយុវជនមានធនធានត្រូវចូលរួមចំណែកអភិវឌ្ឍន៍សង្គម

ខេត្តកំពង់ចាម: “ក្មួយៗដែលមានចំណេះដឹងផ្នែកវិទ្យាសាស្រ្តAI
ត្រូវបង្កើត app ដើម្បីបង្ហាញតំបន់ទេសចរណ៍ព្រមទាំងរមណីយដ្ឋាននានានៅក្នុងខេត្តកំពង់ចាមដើម្បីលើកំពស់វិស័យទេសចរណ៍ឲ្យភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្ត។”នេះជាប្រសាសន៍លើកឡើងរបស់លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃថ្លែងនៅក្នុងយុទ្ធនាការគាំទ្រទិវាសន្តិភាពអ៊ីនធឺណិត២០២៦ ក្រោមប្រធានបទ”ការប្រើប្រាស់ប្រកបដោយសុវត្ថិភាពក្រមសីលធម៌និងការទទួលខុសត្រូវ” ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី១១កុម្ភៈឆ្នាំ២០២៦។នាឱកាសនោះមានការចូលរួមពីសំណាក់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ មន្ត្រីរាជការប្រមាណក្រោម១០០០នាក់។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:ក្នុងជីវិតរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្នសម័យឌីជីថលនិងនវាអនុវត្តន៏ឥតឈប់ឈរជាពិសេសការត្រៀមខ្លួនឈានឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមឌីជីថលក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី៥ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បច្ចេកវិទ្យាព័ត៌មានបានក្លាយជាតម្រូវការចាំបាច់ ដែលយើងមិនអាចខ្វះបាន។បច្ចេកវិទ្យាព័ត៌មានជួយឱ្យយើងធ្វើទំនាក់ទំនងទៅគ្រប់ទីកន្លែងជិតឆ្ងាយបានយ៉ាងឆាប់រហ័សទាន់ចិត្តក្នុងការប្រមូលព័ត៌មាន ការគ្រប់គ្រងស្ថានការណ៍ការស្រាវជ្រាវការសិក្សានិងការបង្កើតថ្មីៗ។

លោកជំទាវជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ហើយដឹងដែរថា ឥឡូវនេះប្រទេសជាតិរបស់យើងបានឈានដល់ការប្រើបច្ចេកវិទ្យាAI ដែលមាននៅក្នុង youtube និង facebook រាល់ថ្ងៃនេះ។ ក្នុងនោះយើងបានដឹងមួយចំនួនធំថារូបAI បង្កើតឡើងដោយការច្នៃប្រឌិតលែងពិតទៅហើយ មានរឿងខ្លះដូចជាការពិតក្លាយជាមិនពិត មិនពិតក្លាយជាការពិតក៏មានដែរ។

លោកជំទាវរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ថា រាល់ថ្ងៃវិទ្យាសាស្រ្តបានដើរលឿនណាស់ដូច្នេះយើងទេដែលរត់តាមពីក្រោយនោះ។សម័យមុនមើលទូរទស្សន៍គឺមានតែនៅទីក្រុងប៉ុណ្ណោះ តែសព្វថ្ងៃពិតជាសាស្ត្ររីកចម្រើនទូរទស្សន៍មាននៅក្នុងទូរសព្ទដៃដាក់ក្នុងហោប៉ៅងាយស្រួលយកទៅណាមកណា។ ស្របពេលដែលពិភពលោកមានការរីកចម្រើនដូចជាផ្នែកកសិកម្មមនុស្សអាចទំនាក់ទំនងគ្នាពីប្រទេសមួយទៅកាន់ប្រទេសមួយទៀតតាមអនឡាញ មានលក្ខណៈងាយស្រួលដឹងភ្លាមៗ ហើយបើសិនជាយើងមិនចេះប្រើAI ពេលនោះវានឹងបំផ្លាញមកដល់យើងវិញ។ ជាការពិតសូម្បីតែរូបថតមួយសន្លឹកដែលមិនមានសកម្មភាពអ្វីទាល់តែសោះតាមរយៈបច្ចេកវិទ្យាAI
បានធ្វើឲ្យរូបនោះទៅជាមានសកម្មភាពណាមួយដែលយើងចង់បានតាមតម្រូវចិត្ត។មានពេលខ្លះយើងមានការព្រួយបារម្ភដោយព័ត៌មានមិនពិតដែលគេបានផ្សាយគ្រាន់តែចង់បានវីយូ
ដែលបានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម។ដោយមើលឃើញបែបនេះទើបមានអង្គការ aple បានមកជួយផ្សព្វផ្សាយនៅប្រទេសកម្ពុជាតាំងពីក្នុងអំឡុងឆ្នាំ២០១៤ រហូតមកដល់សព្វថ្ងៃ។ ដោយក្រុមអ្នកជំនាញបានលើកឡើងថានៅបរទេសមានកុមារនិងយុវវ័យបានធ្វើអត្តឃាតមានចំនួនច្រើនដោយសារតែមានជនទីពីរយករូបរបស់អ្នករងគ្រោះទៅបង្កើតតាមបែបAI
ដោយជននោះ អាចប្រព្រឹត្តនូវអំពើណាមួយលើអ្នករងគ្រោះឬការបំភិតបំភ័យបង្ហោះរូបភាពសាធារណៈធ្វើឲ្យប៉ះពាល់សតិអារម្មណ៍ដល់អ្នករងគ្រោះទើបសម្រេចចិត្តគិតខ្លី។រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×