Thursday, February 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក កុសល្យ សុខហួច ត្រូវស្នងការផ្អាកការងារជាបណ្តោះអាសន្ន ក្រោយពេលធ្វើសកម្មភាពយកដុំថ្មទៅគប់កញ្ចក់រថយន្តមួយគ្រឿង ម៉ាក Toyota Land Criuser ដែលចតនៅចំណុចអនន្ត១

ភ្នំពេញ ៖ ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ចោទប្រកាន់ថាលោកវរសេនីយ៍ត្រី កុសល្យ សុខហួច នាយផ្នែកបញ្ជាចរាចរណ៍ទី២ ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត០១គ្រឿង នៅចំណុចអនន្ត១ ខណ្ឌដូនពេញ!
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស ធ្វើការស្រាវជ្រាវ និងកោះហៅលោកវរសេនីយ៍ត្រី កុសល្យ សុខហួច មកសួរនាំ ។

បន្ទាប់ពីសួរនាំរួច គឺលោកវរសេនីយ៍ត្រី កុសល្យ សុខហួច នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ពិតជាបានធ្វើសកម្មភាពយកដុំថ្មទៅគប់កញ្ចក់រថយន្តមួយគ្រឿង ម៉ាក Toyota Land Criuser ដែលចតនៅចំណុចអនន្ត១ ស្ថិតនៅផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយសារស្រវឹងស្រាជោគជាំ។ពិនិត្យអំពីសកម្មភាពខុសឆ្គង ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ ដោយប្រព្រឹត្តខុសវិន័យកងកម្លាំងនគរបាលជាតិ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើរបាយការណ៍ស្នើសុំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់បទវិន័យនគរបាលជាតិកម្ពុជា ។បច្ចុប្បន្នត្រូវផ្អាកការងារជាបណ្តោះអាសន្នចំពោះ លោកវសេនីយ៍ត្រី កុសល្យ សុខហួច ហើយតម្រូវឲ្យមកបង្ហាញ វត្តមាន នៅការិយាល័យបុគ្គលិក រង់ចាំការសម្រេចរបស់ថ្នាក់លើ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×