Thursday, February 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីតួនាទីសំខាន់របស់ប្រទេសជប៉ុន ក្នុងដំណើរការស្តារនិងកសាងឡើងវិញនូវសន្តិភាពនៅកម្ពុជា

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ូអេណូ អាតស៊ុស៊ី (H.E. UENO Atsushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះចៅអធិរាជជប៉ុន និងបុណ្យជាតិជប៉ុន ដែលប្រារព្ធឡើងនៅនិវេសនដ្ឋានឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីតំណាងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងមន្ត្រីស្ថានទូតជប៉ុនប្រចាំកម្ពុជា​ និងតំណាងស្ថានទូតនានាផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីតួនាទីសំខាន់របស់ប្រទេសជប៉ុន ក្នុងដំណើរការស្តារនិងកសាងឡើងវិញនូវសន្តិភាពនៅកម្ពុជា ព្រមទាំងការគាំទ្រលើវិស័យជាច្រើន ដើម្បីជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏សំខាន់របស់ជប៉ុន និងបានប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត។ រក្សាសិទ្ធដោយ៖សុទ្ធលី

×