Friday, February 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយរងផ្នែកបញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ

ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ឈ្មោះ ស៊ិន សុភា អត្តលេខ ៧៧១៨២ ជានាយរងផ្នែកបញ្ជាចរាចរណ៍ទី២ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ល្មើសបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ត្រូវបានក្រសួងមហាផ្ទៃ សម្រេចអនុវត្តវិន័យបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ។

ជុំវិញករណីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិកម្ពុជា ចំពោះមន្ត្រីនគរបាលខាងលើ គឺជាការអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងលើក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ និងការគោរពបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ដែលមានការដាក់ចេញនូវវិធានការណ៍យ៉ាងម៉ឺងម៉ាត់ពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនលើកលែងចំពោះមន្ត្រីរូបណាដែលបានធ្វើសកម្មភាពប្រព្រឹត្តខុសពីបទវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ឬក៏ប្រព្រឹត្តខុសច្បាប់ណាមួយ ដែលបណ្តាលឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×