Friday, February 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ៖ តាមរយៈសកម្មភាពនៃការផ្លាស់ប្ដូរវប្បធម៌ នឹងអាចជួយជំរុញនិងនាំយកភាពយន្តខ្មែរ ទៅបញ្ចាំង នៅក្នុងរោងភាពយន្តឥណ្ឌូណេស៊ី

ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយឯកឧត្ដមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បញ្ចាំងភាពយន្តឥណ្ឌូណេស៊ីនៅកម្ពុជា ដើម្បីជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ពិសេសវិស័យភាពយន្តរវាងប្រទេសទាំងពីរ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ឯកអគ្គរាជទូត រដ្ឋទូត ផលិតករ សិល្បករ និងភ្ញៀវជាតិ អន្តរជាតិ ប្រមាណជាង២០០នាក់។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវសេចក្តីរីករាយដែលឃើញវត្តមានភាពយន្តឥណ្ឌូណេស៊ី ទទួលបានគាំទ្រពីសំណាក់ទស្សនិកជនជននៅកម្ពុជា ដោយសារតែភាពស្រដៀងគ្នានៃវប្បធម៌ និងពណ៌សម្បុរនៃជាតិសាសន៍យើងទាំងពីរ។

លោកជំទាវសង្ឃឹមនិងជឿជាក់ថា តាមរយៈសកម្មភាពនៃការផ្លាស់ប្ដូរវប្បធម៌នេះ នឹងអាចជួយជំរុញនិងនាំយកភាពយន្តខ្មែរទៅបញ្ចាំងនៅក្នុងរោងភាពយន្តឥណ្ឌូណេស៊ី ព្រមទាំងបង្កើតឱកាសនៃកិច្ចសហការ និងជំរុញការផលិតភាពយន្តរួមគ្នារវាងផលិតករភាពយន្តកម្ពុជា និងឥណ្ឌូណេស៊ីនាពេលអនាគត។រក្សាសិទ្ធដោយ៖សុទ្ធលី

×