ភ្នំពេញ ៖ អគ្គបញ្ជាការដ្ឋាន បញ្ជាការកងទ័ពជើងគោក ចេញសេចក្តីសម្រេច ស្តីពីការជ្រើសរើសពលទាហាន បំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯកភាពចំណុះកងទ័ពជើងគោក។
អគ្គមេបញ្ជការសម្រេច ប្រគល់ភារកិច្ចឱ្យ មេបញ្ជាការកងទ័ពជើងគោក បង្កើតគណៈកម្មការជ្រើសរើសពលទាហានថ្មី ចំនួន ៣,០០០ (បីពាន់) នាក់ ដើម្បីបំពេញក្របខ័ណ្ឌឱ្យបណ្តាកងឯកភាព ចំណុះកងទ័ពជើងគោក ដោយសហការឯកភាពជាមួយគណៈកម្មការជ្រើសរើសពលទាហានថ្មី របស់អគ្គបញ្ជាការដ្ឋាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី






