ខេត្តត្បូងឃ្មុំ:អណ្ដាតភ្លើងក្រហមច្រាលឆាបឆេះកុដិបង្កឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តបាននាំគ្នាភ្ញាក់ផ្អើលដោយសារឃើញភ្លើងឆាបឆេះកុដិសង់អំពីឈើនៅវត្តទួលទ្រា ក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ។ហេតុការណ៍បានកើតឡើងនៅវេលម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី ១៦កុម្ភៈឆ្នាំ២០២៦ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ជាបន្ទាន់ដោយមានរថយន្តពន្លត់អគ្គីភ័យទៅបាញ់ទឹក សំណាងណាស់ដែលមិនបានឆ្លងឆេះដល់សាលាឆាន់។
លោកវរៈសេនីយ៍ឯកសាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំប្រាប់អោយដឹងថា: ក្រោយពីកម្លាំងប៉ុស្តិ៍បានរាយការណ៍តាមវិទ្យុទាក់ទងមកកាន់រូបលោកភ្លាមនោះក៏បានឱ្យរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងប្រញាប់ចេញទៅអន្តរាគមន៍បាញ់ទឹកពន្លត់។
អធិការនគរបាលស្រុកត្បូងឃ្មុំបន្តថា
កុដិដែលត្រូវបានភ្លើងឆាបឆេះនោះធ្វើអំពីឈើប្រក់ក្បឿង៣ខ្នង មានទំហំ៩x១៣ នៅចំណុចវត្តខេមឃោសារាម ស្ថិតនៅភូមិទួលទ្រាជើង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុប០៣គ្រឿង អធិការនគរបាលស្រុកត្បូងឃ្មុំ០១គ្រឿង
ស្រុកអូររាំងឪ០១គ្រឿង និងក្រុងសួង០១គ្រឿង ទឹកអស់ចំនួន០៤សុីតែន គ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង១៣និង៥០នាទីរសៀលថ្ងៃដដែល។សម្ភារះខូចខាត :
១.កុំព្យូទ័រ ០១គ្រឿង ២.ដ្រូន០១គ្រឿង ៣.បាស់០១គ្រឿង
៤.ទូរទឹកកក០១គ្រឿង ៥.ទូរស័ព្ទ០១គ្រឿង
៦.គ្រែ០៥
៧.សង្ឃក្ដី០៣
៨.ជីពរ០៥
៩.បាត០៧
១០.អត្តសញ្ញាណប័ណ្ណ០១សន្លឹក
១១.សៀវភៅគ្រួសារ០១ក្បាល ១២.សំបុត្រកំណេីត០២ សន្លឹក ១៣.ឆៃយ៉ា០២សន្លឹក
១៤.ដុំwifi ០១គ្រឿង ១៥.បច្ច័យ១០ម៉ឺនរៀល ។
១៦.ឧបដ្ឋានសាលា បង្អួចឈេី០៣ និងជញ្ជាំងឥដ្ឋ៦x១៨ម៉ែត្រ ។ សូមបញ្ជាក់ថានៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាមគឺលោកឧត្តមសេនីយ៍ស្នងការឲ្យបង្កើនការយកចិត្តទុកដាក់ពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ ពិសេសរថយន្តពន្លត់អគ្គីភ័យត្រូវតែមានប្រចាំការគ្រប់គោលដៅដើម្បីត្រៀមអន្តរាគមន៍ដូចករណីនេះជាដើម៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី









