ដោយប្រើប្រាស់កាំរស្មី ultraviolet បរិក្ខារដ៏តូចពិសេសនេះអាចក្លាយជាមិត្តរួមដំណើរជួយដល់អ្នកដោះស្រាយបញ្ហា សម្លាប់មេរោគបានភ្លាមៗ។វាអាចប្រតិបត្តិការទៅលើផ្ទៃវត្ថុគ្រប់បែបយ៉ាងដោយពុំតម្រូវឱ្យមានសារធាតុគីមីអ្វីទាំងអស់។
“Cleantyគឺជាបរិក្ខារពិសេសដែលមានមុខងារដូចបានពោលខាងលើ ។អាចនិយាយយ៉ាងសាមញ្ញថា ផលិតផលនេះគឺជាពន្លឺ ed UVC (ពន្លឺដែលបញ្ចេញកាំរស្មី ultraviolet សម្លាប់មេរោគគ្រប់បែបយ៉ាងបាន)ហើយអ្នកអាចទុកវាក្នុងហោប៉ៅដើម្បីប្រើប្រាស់រៀងរាល់ពេលត្រូវការ។
គួរបញ្ជាក់ឱ្យដឹងថា កាំរស្មី ultraviolet ដែលបានបាញ់បញ្ចេញពី Cleanty នឹងបង្អាក់ការកកើត ក៏ដូចជាសម្លាប់មេរោគនៅគ្រប់ទីកន្លែងដែលពន្លឺរបស់វាជះទៅដល់រួចធ្វើការបំផ្លាញADN នៅក្នុងរាងកាយរបស់ពពួកមេរោគ។ថាមពលក្រោយពេលសាកពេញម្ដងៗអាចប្រើប្រាស់ដល់ទៅមួយខែឯណោះ!។ នៅពេលអស់គេអាចសាកវាតាមច្រកUSB។ អាស្រ័យដោយសុវត្ថិភាពនិងការងាយស្រួលរបស់បរិក្ខារនេះ អាចនិយាយថា Cleanty គឺជាដំណោះស្រាយសម្លាប់មេរោគដែលស្និទ្ធស្នាលនឹងបរិក្ខារ ព្រមទាំងសុខភាព ព្រោះតែវាពុំមានសារធាតុគីមីសូម្បីតែបន្តិច៕
សូយន