កំពង់ស្ពឺ ៖ នៅចំណុចតារាងបាល់ទះភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីចោរកម្មបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥cc ឆ្នាំ២០២៥ ផ្លាកលេខ.ស្ទឹងត្រែង1A-7028 មូលហេតុទុកម៉ូតូក្បែរតារាងបាល់ទះដោយម្ចាស់ជាប់ដៃលេងបាល់ភ្លេចដកកូនសោចេញពីម៉ូតូ ។
ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការណែនាំពីលោកស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌខេត្ដ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសីដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានសហការធ្វេីការស្រាវជ្រាវរហូតឈានទៅកំណត់បានមុខសញ្ញាជនសង្ស័យជាចោរលួចម៉ូតូខាងលេី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ឈ្មោះ មួយ ស្រីឆេង ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រាំងគ្រួស ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ យកមកសួរនាំ និងបានដកហូតម៉ូតូ១គ្រឿងរបស់ជនរងគ្រោះត្រឡប់មកវិញ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ មួយ ស្រីឆេង បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែភាពអំណោយផលនៃវត្ថុលួចមានសោនៅជាប់នឹងម៉ូតូហេីយម្ចាស់កំពុងតែវីវក់នឹងការលេងកីឡាបាល់ទះភ្នាល់គ្នា។
ដោយបានអនុញ្ញតពី តំណាងអយ្យការជំនាញបានប្រគល់វត្តុតាងម៉ូតូជូន ជនរងគ្រោះជាម្ចាស់ប្រេីប្រាស់វិញនិងបានឃាត់ខ្លួនចោរស្រីដៃឆេីតបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគងពិសី កសាងសុំណុំរឿចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី




