Thursday, February 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ធ្វើបទបង្ហាញជូនអង្គទូតនៅរាជធានីភ្នំពេញ អំពីវឌ្ឍនភាពនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៦  ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានធ្វើបទបង្ហាញជូនអង្គទូតនៅរាជធានីភ្នំពេញ អំពីវឌ្ឍនភាពនៃកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធពត៌មានវិទ្យា។

លោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមថ្លែងបើកកម្មវិធី និងសម្របសម្រួលការឆ្លើយតបសំណួរ និងសំណូមពរពាក់ព័ន្ធនឹងវិធានការបោសសំអាត ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការធ្វើមាតុភូមិនិវត្តន៍ជនបរទេសដែលពាក់ព័ន្ធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×