នេះជាទន្សាយចម្លែកមួយក្បាល និងប្រហែលជាទន្សាយគួរខ្លាចបំផុតក្នុងលោកហើយ ដោយសារតែវានៅលើមុខ និងក្បាលរបស់វាមានដុះចេញរបស់ស្រួចៗ ដែលមើលទៅហាក់ដូចជាស្នែងអញ្ជឹង។
បើតាមការបញ្ជាក់របស់បុរសម្នាក់ឈ្មោះ Gunnar Boettcher អាយុ ២០ឆ្នាំ ដែលជាសិស្សនៅសកលវិទ្យាល័យ Gustavus Adolphus ក្នុងរដ្ឋ Minnesota សហរដ្ឋអាមេរិច បានឲ្យដឹងថា ទន្សាយនោះមិនមែនដុះស្នែងទេ តែវាដុះដុំសាច់។ គាត់បានថតវីដេអូរបសទន្សាយនោះជាមួយនឹងបងប្រុសរបស់គាត់។
នៅក្នុងវីដេអូ គាត់បានដាក់ចំណងជើងវាថា “ទន្សាយគួរឲ្យខ្លាចបំផុតក្នុងពិភពលោក” ហើយវីដេអូនោះ មានអ្នកចូលទស្សនាជាង ២សែននាក់ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ។
ពួកគាត់គិតថា ទន្សាយនោះមានដុះដុំសាច់ អាចបណ្តាលមកពីវាមានបញ្ហាជំងឺមហារីកស្បែក៕ សុភ័ក្ត្រ
ចង់ដឹងទន្សាយនោះ មានរូបរាងចម្លែក និងគួរឲ្យខ្លាចយ៉ាងណា សូមមើលវីដេអូខាងក្រោមនេះ ៖