Thursday, February 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​មីន​ ​គូសបញ្ជាក់​ថា​ ការ​រាយការណ៍​ណាមួយ​ពាក់ព័ន្ធ​នឹង​មីន​ប្រឆាំង​មនុស្ស​នៅ​តាម​បណ្តោយ​ព្រំដែន​ ត្រូវ​ធ្វើឡើង​ដោយ​​ភាព​ប្រុងប្រយ័ត្ន​ មាន​ភាព​ច្បាស់​លាស់​ និងប្រកប​ដោយ​ទំនួលខុសត្រូវ​

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) សូមគូសបញ្ជាក់ថា ការរាយការណ៍ណាមួយពាក់ព័ន្ធនឹងការរកឃើញមីនប្រឆាំងមនុស្ស នៅតាមបណ្ដោយ ព្រំដែន ត្រូវធ្វើឡើងដោយភាពប្រុងប្រយ័ត្ន មានភាពច្បាស់លាស់ និងប្រកបដោយទំនួលខុសត្រូវ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន)នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។

កម្ពុជា នៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាហាមប្រាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជា មិនបានដាក់មីនថ្មី ហើយជំហររបស់កម្ពុជាមិន មានការផ្លាស់ប្ដូរ មានតម្លាភាព និងមានភាពច្បាស់លាស់។
តំបន់ព្រំដែនកម្ពុជា-ថៃ មានការគំរាមកំហែងធ្ងន់ធ្ងរដោយសារមី ដែលបន្សល់ពីជម្លោះប្រដាប់ អាវុធជាច្រើនទសវត្សរ៍កន្លងមក។ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានរកឃើញជាររឿយៗនៅក្នុង តំបន់នេះ ទាំងភាគីកម្ពុជា និងភាគីថៃ ហេតុនេះហើយ វាចាំបាច់បំផុតដែលភាគីទាំងពីរ ត្រូវបង្កើនកិច្ចសហ ប្រតិបត្តិការទ្វេភាគី ដើម្បីបោសសម្អាតមីន និងសំណល់ជាតិផ្ទុះទាំងនេះ។
ក្នុងន័យនេះ ការរក្សាទុកភស្តុតាង ការស៊ើបអង្កេត ការធ្វើសេចក្តីសន្និដ្ឋានជាឯកតោភាគី និងការ បង្ហាញសេចក្តីសន្និដ្ឋានជាសាធារណៈដោយអាជ្ញាធរថ គឺជាសកម្មភាពឯកតោភាគីទាំងស្រុង ដែលទង្វើ នេះ មិនត្រូវបានចាត់ទុកថាជាការស្វែងរកការពិត ប្រកបដោយភាពស្មោះត្រង់នោះឡើយ។ បញ្ហាមីន គឺជា បញ្ហារសើប និងតម្រូវឱ្យមានការផ្ទៀងផ្ទាត់បច្ចេកទេសរួមគ្នា ដែលត្រូវធ្វើឡើងប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការ។
ការដោះស្រាយបញ្ហានេះ ត្រូវធ្វើឡើងតាមយន្តការដែលបានព្រមព្រៀងគ្នា សម្រាប់ការវាយតម្ល និងការផ្ទៀងផ្ទាត់បច្ចេកទេស កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការសហការប្រកបដោយស្ថាបនា និង តម្លាភាព ក្នុងការស្រាយបំភ្លឺ ដើម្បីសុវត្ថិភាពរបស់ជនស៊ីវិល និងសហគមន៍ក្នុងតំបន់ព្រំដែន។

សកម្មភាពមីន មិនគួរត្រូវបានប្រើប្រាស់ដើម្បីបម្រើនយោបាយនោះឡើយ ព្រោះសកម្មភាពមីនគឺ ការជួយសង្គ្រោះជីវិត កាត់បន្ថយហានិភ័យមនុស្សធម៌ និងការលើកកម្ពស់សន្តិភាព និងការជឿទុកចិត្តគ្ន ទៅវិញទៅមក។ កម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការសន្ទនា ផ្ដល់កិច្ចសហប្រតិបត្តិការ និងបន្តកិច្ចខិតខំប្រឹងប្រែង រួមគ្នា ឆ្ពោះទៅសម្រេចបានព្រំដែនដែលមានសុវត្ថិភាព ស្ថិរភាព និង មានការខណ្ឌសីមាច្បាស់លាស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×