Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​វី​ង

​ភ្នំពេញ ​៖ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​គាស់​ផ្ទះ​វេលុយ​វី​ង នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ដែល​ប្រព្រឹត្ត កាលពី​វេលា​ម៉ោង​១ និង​៤៣​នាទី រំលងអធ្រាត្រ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ ១. ទូច កែវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដទីលំ​នៅ​​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ។ ២. ចិត្រ ពេជ្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា ។ វត្ថុតាង​ចាប់​យក​រួមមាន ម៉ាស៊ីន​វេ​លុយ​វី​ង​ចំនួន​២​គ្រឿង ក្រដាស់​ព្រីន​ម៉ាស៊ីន​វេ​លុយ​វី​ង​ចំនួន​៨​ដុំ​ធំ ៧​ដុំ​តូច ទូរស័ព្ទ​១​គ្រឿង ស៊ីម​កាត​ប្រព័ន្ធ​ស៊ីថែ​ល​ចំនួន​១​ដុំ (៣៦​ស៊ីម​) សោ​ផ្ទះមួយ​ចង្កោម​​នាឡិកាដៃ​ចំនួន​២ កាត​គណនី​វី​ង​ចំនួន​​២ សៀវភៅ​ធនាគា​ហត្ថា​កសិករ​ចំនួន​១ ត្រា​ចំនួន​១ សំលៀក​បំពាក់​មួយចំនួន កាបូប​លុយ​ចំនួន​១ម្សៅ​ក្រាម​ស​ថ្លា​១​កញ្ចប់​តូច សម្ភារៈ​​សម្រាប់​ជក់​មួយចំនួន​។ បច្ចុប្បន្ន​កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​ការិយាល័យ​ព្រហ្មទណ្ឌអាវុធ​ហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕ ដោយ ​៖ ​កូឡាប​

spot_img
×