ពពួកមេរោគទាំងនេះ ត្រូវបានបញ្ជូនមកកាន់ផែនដី ដើម្បីស្រាវជ្រាវឲ្យបានស៊ីជម្រៅថែមទៀត។
អវកាសយាននិកសញ្ជាតិរុស្ស៊ី Anton Shkaplerov ថ្មីៗនេះបានរកឃើញមេរោគមួយចំនួន នៅមានជីវិតរស់នៅក្នុងស្ថានីយ៍អវកាស ISS។ គួរឲ្យចាប់អារម្មណ៍នោះ គេសន្និដ្ឋានបានថា ពួកវា “ធ្វើដំណើរ” មកពីភពដទៃ។
Anton ជាវិស្វករ អាកាសចរណ៍ ហើយកំពុងប្រតិបត្តិលើកទី៣ ក្នុងលំហអាកាស ហើយមានវត្តមាននៅស្ថានីយ៍ ISS តាំងពីខែ ១២/២០១០។ លោកឲ្យដឹងថា មេរោគចម្លែកទាំងនេះ ត្រូវបានរកឃើញនៅលើផ្ទៃនៃស្ថានីយ៍អវកាស។ ឆ្លើយតបនឹងសំណួររបស់ទីភ្នាក់សារព័ត៌មានរុស្ស៊ី TASS Anton ពោលថា ពួកមេរោគទាំងនេះ មកពីភពដទៃ។
Anton បកស្រាយ ៖ “ប្រហែលមេរោគទាំងនេះ បានហោះពីលំហអាកាសរួចចុះមកលើផ្ទៃខាងក្រៅនៃស្ថានីយ៍របស់យើង”។ ពពួកមេរោគទាំងនោះនឹងត្រូវបាន “ចាប់បញ្ជូន” មកកាន់ផែនដី ដើម្បីសិក្សាស្រាវជ្រាវត្រូវបានម៉ត់ចត់។ Anton នៅបានពន្យល់ថា ៖ មេរោគពីផែនដីអាចរស់បានក្នុងល័ក្ខខ័ណ្ឌគ្មានទំនាញផែនដី ឬលម្អៀងសីតុណ្ហភាពពី 15ដឺក្រេC -+150 ដឺក្រេC។
គួរបញ្ជាក់ថា ស្ថានីយ៍អវកាស ISS ច្រើនបានដាក់បន្ទះពិសេសនៅខាងក្រៅ។ វាជាឧបករណ៍សម្រាប់វាយតម្លៃឥទ្ធិពលរបស់វត្ថុធាតុ នឹងមានប្រតិកម្មបែបណា ក្នុងបរិស្ថានគ្មានទំនាញផែនដី។ មេរោគទាំងនេះ គេរកឃើញនៅលើបន្ទះលោហៈ៕ ដោយ ៖ ចន្ទ្រា