Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​លោក​មាន​សង្ឃឹម​ហើយ ! ការពិសោធន៍​ឱសថ​ចម្រុះ​ព្យាបាល​រោគ​មហារីក​គ្រប់មុខ បាន​ទទួល​ជោគជ័យ​ក្នុង​ការពិសោធន៍ !

​នេះ​ជា​សម្រែក​ពោរពេញ​ដោយ​ការ​ត្រេកអរ​របស់​អ្នកអាន​ព័ត៌មាន​នៃ​ទូរទស្សន៍​ជាតិ ប្រទេស​វៀតណាម ។ តាម​នោះ​អ្នកវិទ្យាសាស្ត្រ​លើ​ពិភពលោក​កំពុង​សម្រេច​ដំណាក់កាល​សាកល្បង​លើ​មនុស្ស​ដំណាក់កាល​ចុងក្រោយ ប្រភេទ​ឱសថ​ថ្មី​អាច​ប្រឆាំង​បាន​នូវ​ដុំ​ពក​កាច​សាហាវ​ទាំងអស់ ហើយ​សូម្បី​តែ​អ្នក​ជំងឺមហារីក​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ ។​

​ប្រភេទ​ឱសថ​ថ្មី​ទើប​ត្រូវបាន​ស្រាវជ្រាវ​រក​ឃើញ​នេះ វា​មាន​សមត្ថភាព​កម្ចាត់​កោសិកា​មហារីក ដែល​កំពុង​វាយលុក​លើ​រាងកាយ​មនុស្ស ។​

​នា​ថ្ងៃ​អនាគត វេជ្ជសាស្ត្រ​ទំនើប និង​ប្រែក្លាយ​រាងកាយ​របស់​មនុស្ស​ខ្លួនឯង​តែ​ម្តង​ឲ្យក្លាយ​ជា​រោងចក្រ​ផលិត​សំយោគ Protein ដោយ​ខ្លួនឯង​ដើម្បី​ព្យាបាល​ជំងឺ ។​

​បណ្តា​វិធីសាស្ត្រ ព្យាបាល​មហារីក តាំងពី​យូរយារ​មកហើយ សុទ្ធសឹង​ប្រមូលផ្តុំ​លើ​ការវាយលុក​ដោយ​ផ្ទាល់​លើ​កោសិកា​មហារីក​ដើម្បី​កម្ចាត់​វា ប៉ុន្តែ​បណ្តា​វិធីសាស្ត្រ​ទាំងនោះ ពុំ​អាច​ព្យាបាល​បាន​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ និង​ថែម​ទាំង​បង្ក​ឲ្យ​អ្នក​ជំងឺត្រូវ​រង​ទទួល​នូវ​ការប្រែប្រួល​រោគសញ្ញា​ច្រើន​ផ្សេងទៀត ។​

​បន្ទាប់​ពី​ការសិក្សា​ស្រាវជ្រាវ​ច្រើន​ឆ្នាំ​មក ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ទិសដៅ​នៃ​ការព្យាបាល​ថ្មី​នោះ​គឺ ៖ ប្រមូលផ្តុំ​លើ​បណ្តា​ដំណោះស្រាយ​ជីវសាស្ត្រ​រំញោច​ប្រព័ន្ធ​ការពារ​សរីរាង្គ ឲ្យ​កម្ចាត់​កោសិកា​មហារីក​ដោយ​ខ្លួនឯង ។​

​ជោគជ័យ​នៃ​ការពិសោធន៍​បាន​នាំមក​នូវ​ក្តីសង្ឃឹម ដល់​អ្នក​ជំងឺមហារីក​នៅ​ទូទាំង​ពិភពលោក ។​

​ប្រភព​ព័ត៌មាន​តាមរយៈ​ឃ្លីប​ថត​ផ្សាយ​របស់​ទូរទស្សន៍​ជា​តិ VN បង្ហាញ​ឲ្យដឹង​នោះ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ នៅ​ប្រទេស​អង់គ្លេស អាមេរិក និង​រុស្ស៊ី ។​

​ការផ្សាយ​របស់​ទូរទស្សន៍​វៀតណាម​

CEN.COM.KH នឹង​បកប្រែ​ជូន​នៅ​ថ្ងៃស្អែក ទី ២៥ ខែ​កញ្ញា ឆ្នាំ ២០១៨ ៕

​ចន្ទ្រា​

×