ខេត្តបាត់ដំបង ៖ អាជ្ញាធរមីនកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៧ : ៣០នាទី មានករណីផ្ទុះគ្រាប់ នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្តាលឲ្យក្មេងប្រុសឈ្មោះ សុខុម ឡុងឌី អាយុ ១៣ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង មានរបួសដៃ និងពោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលមកពីជនរងគ្រោះ បានយកកាំបិតកាប់ក្បាលគ្រាប់បានបណ្តាលឱ្យផ្ទុះឡើង។ ក្រោយពេលគ្រោះថ្នាក់ អាណាព្យាបាលក្មេងប្រុស ក៏បានបញ្ជូនគាត់មកសំរាកព្យាបាលពេទ្យខេត្តបាត់ដំបង (ពេទ្យធំ)។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំប៉ះពាល់ កែច្នៃ គប់ ដុំ ឫចល័តទៅទីណាមួយ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕ រក្សាសិទ្ធដោយ៖សុទ្ធលី



