តាកែវ៖ថ្លែងប្រាប់ក្រុមអ្នកសារពត័មាននៅក្នុងការដាក់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើយានយន្ត ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៧ លោក អុំ ចាន់ធូ អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវបានអោយដឹងថា ក្នុងឆ្នាំ២០១៧ រយៈពេល ១១ខែមកនេះ មន្ទីរសាធារណការណ៏និងដឹកជញ្ជូនខេត្តតាកែវ បានដាក់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសលើយានយន្តចល័ត ចំនួន ៦លើក ក្នុងនោះដែរគឺមានរថយន្តគ្រប់ប្រភេទប្រមាណជាង២ពាន់គ្រឿងបានចូលមកត្រួតពិនិត្យលក្ខណៈបញ្ចេកទេសនៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តតាកែវ ។
លោក អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្តតាកែវបានថ្លែងបន្តថា ក្នុងរយៈពេល១១ខែនេះមានការចុះមកត្រួតពិនិត្យជាច្រើនលើកដោយមានក្រុមហ៊ុន២ ដែលបានចូលមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត«ឆៀកចល័ត»ក្នុងខេត្តតាកែវ ដោយក្នុងនោះមានរថយន្តប្រមាណ២ពាន់២រយគ្រឿង បានចូលមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសរលើរថយន្តរបស់ខ្លួន។ សូមបញ្ជាក់ផងដែរថា ក្នុងចំណោមរថយន្តទាំងជាង ២ពាន់គ្រឿងនោះភាគច្រើន គឺជារថយន្តដែលមកពីបណ្ដាលខេត្តផ្សេងៗមួយចំនួនដូចជាខេត្តកំពត កណ្ដាល កំពង់ស្ពឺជាដើម។
លោក អ៊ំ ចាន់ធូ បានមានប្រសាសន៏បន្តថា ការត្រួតពិនិត្យលក្ខណៈបញ្ចេកទេសរថយន្តគឺតម្រូវអោយម្ចាស់រថយន្តយកប័ណ្ណសំគាល់រថយន្តនិងរថយន្តមកពិនិត្យដោយផ្ទាល់ ហើយបើមន្ត្រីក្រុមហ៊ុនត្រួតពិនិត្យឃើញមានខុសលក្ខណៈបច្ចេកទេសលើរថយន្តរបស់បងប្អូនប្រជាពលរដ្ឋគឺមន្ត្រីនិងតម្រូវអោយម្ចាស់រថយន្តជួសជុលឬបំពាក់សម្ភារៈអោយបានត្រឹមត្រូវជាមុនសិនមុននិងចេញវិញ្ញាណប័នប័ត្របញ្ជាក់ជូន។ ម្យ៉ាងទៀតការត្រួតពិនិត្យលក្ខណៈបញ្ចេកទេសរថយន្តនេះដែរ គឺមិនមានការប្រព្រឹត្តអំពើពុករលួយទាលុយក្រោមតុអ្វីនោះទេ គឺយើងបិតតារាងដែលត្រូវបង់ប្រាក់ ហើយម្ចាស់រថយន្តអាចបង់ប្រាក់តាមមន្ត្រីក្រុមហ៊ុនវីងក៏បានដែរ។
បើតាមលោកអនុប្រធានមន្ទីរសាធារណៈនិងដឹកជញ្ជូនខេត្តតាកែវ ការដាក់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តនៅក្នុងខេត្តតាកែវពីសំណាក់ក្រុមហ៊ុនដែលទទួលសិទ្ធិពីរាជរដ្ឋាភិបាល វាពិតជាបានកាត់បន្ថយច្រើនលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តជាច្រើន ដែលពីមុនពួកគាត់បាននាំគ្នាទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តនៅរាជធានីភ្នំពេញ ដោយចំណាយពេលវេលាយូនិងអស់ថវិការច្រើនថែមទៀតផង។ ការចុះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសដល់កន្លែងបែបនេះពិតជាបានធ្វើអោយប្រជាពលរដ្ឋដែលមានរថយន្តមានការសប្បាយចឹត្តនិងពេញចឹត្ត ក្នុងការយករថយន្តរបស់ខ្លួនមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅកៀកនិងផ្ទះរបស់ខ្លួនផងដែរ៕ តាកែវ