ខេត្តព្រះវិហារ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំដោយផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ដឹកនាំដោយ លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វេីការបង្ក្រាបឃាត់ខ្លួនក្រុមក្មេងទំនើងសរុបចំនួន ១៥នាក់ប្រុស ដែលបានធ្វើសកម្មភាព ប្រេីប្រាស់មួកសុវត្ថិភាព ដុំថ្ម វាយ និងគប់គ្នា នៅចំណុចទំនប់៥២ ស្ថិតក្នុងភូមិប៉ាលហាល ឃុំរីរាយ ស្រុករវៀង ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៥:៣០នាទី។
បច្ចុប្បន្នក្រុមក្មេងទំនេីងខាងលេី បានបញ្ចូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមផ្លូវច្បាប់៕រក្សាសិទ្ធដោយ៖សុទ្ធលី


