Tuesday, March 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តជំរុញឲ្យគ្រូពេទ្យរៀនជំនាញបន្ថែមនៅក្រៅប្រទេសដើម្បីលើកកម្ពស់វិស័យសុខាភិបាល

ខេត្តកំពង់ចាម: អគារមួយខ្នងមានទំហំ ៩គុណ១៧ម៉ែត្រសាងសង់ពីរបេតុងប្រក់ក្បឿងចំណាយថវិកាអស់៣៨០០០
ដុល្លារ ដើម្បីសង់មណ្ឌលសុខភាពព្រែកកក់ ជារបស់សប្បុរសជននៅសហរដ្ឋអាមេរិក ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ ក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៩មីនា ឆ្នាំ២០២៦។ជាមួយនោះអាជ្ញាធរបានច្រើនរំលឹកដល់ក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា:តាមរយៈការកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នៅអគារមណ្ឌលសុខភាពព្រែកកក់ឃើញថាការសាងសង់ទៅតាមស្តង់ដារបច្ចេកទេស ព្រមទាំងបំពាក់ដោយបរិក្ខារពេទ្យទំនើបក្នុងការជួយព្យាបាលដល់ប្រជាពលរដ្ឋក្នុងឃុំព្រែកក់ទាំងមូល។ដោយឡែកប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារមួយផ្នែក ក៏បានអញ្ជើញមកទទួលយកសេវាសុខភាពនេះក្នុងករណីបើមានជំងឺធ្ងន់ត្រូវចេះកាត់នោះត្រូវនាំអ្នកជំងឺចេញពីមណ្ឌលសុខភាពចូលក្នុងអគារមន្ទីរពេទ្យបង្អែកហ៊ុន សែនស្ទឹងត្រង់ តែម្ដងព្រោះស្ថិតនៅជាមួយគ្នា។

ឯកឧត្តមអភិបាលខេត្តបានបន្តថា
ការចូលរួមចំណែកពីសំណាក់សប្បុរសជន តាមរយៈលោកស្រីពឹង វ៉ាន់លឿន តំណាងឱ្យកូនៗរបស់លោកស្រីសាស្ត្រាចារ្យពឹង សយ ជាបងប្អូនខ្មែរអាណិកជនរស់នៅសហរដ្ឋអាមេរិកដោយបានបរិច្ចាគថវិកាចំនួន៣៨០០០ ដុល្លារ ក្នុងការស្ថាបនាមណ្ឌលសុខភាពព្រៃកកក់នេះឡើង សម្រាប់ជាប្រយោជន៍ដើម្បីជួយលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ជាមួយនោះឯកឧត្តមអភិបាលខេត្តក៏បានរំលឹកថាកន្លងមកធ្លាប់បានអញ្ជើញចុះមកមន្ទីរពេទ្យបង្អែកហ៊ុន សែនស្ទឹងត្រង់ដំបូងឃើញថាក្នុងបរិវេណជាប្រភេទដីហុយ ហើយអគារសម្រាប់ព្យាបាលអ្នកជំងឺចាស់ ។ក្រោយពីមានការជួយជ្រោមជ្រែងពីសំណាក់បងប្អូន christ បរិស័ទសាសនាចក្រ បានរួមចំណែកចំណាយថវិកាក្នុងការលើកកម្ពស់សោភណ្ឌភាពដោយចាក់កម្ទេចថ្មក្នុងបរិវេណមន្ទីរពេទ្យទាំងមូល អាគារចាស់ត្រូវបានជួសជុលលាបថ្នាំថ្មីឡើងវិញព្រមទាំងបំពាក់នៅសម្ភារៈបរិក្ខាពេទ្យទំនើបទៀតផង។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា នៅក្នុងចំនួន១០៩ឃុំ-សង្កាត់ក្នុងខេត្តកំពង់ចាម មានមណ្ឌលសុខភាពទើបតែបានចំនួន៩៦នៅខ្វះចំនួន៩ទៀតដោយឆ្នាំ២០២៦នេះសាងសង់៤កន្លែងនិងឆ្នាំ២០២៧ ត្រូវសង់បញ្ចប់គ្រប់ចំនួន ។ដើម្បីឲ្យស្របតាមគោលការណ៍របស់សម្ដេចបវរធិបតី ក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋគេថាប្រទេសមួយដែលខ្លាំងដរាបណាប្រទេសនោះមានប្រជាពលរដ្ឋសុខភាពល្អ។ជាការពិតការបម្រែបម្រួលអាកាសធាតុជំងឺផ្សេងៗបានលេចចេញរូបរាងមកដែលទាមទារឱ្យគ្រូពេទ្យត្រូវតែរៀនជំនាញបន្ថែមនៅបរទេសពេលត្រឡប់មកវិញត្រូវយកចំណេះដឹងនោះមកចែកចាយបន្តដល់មន្ត្រីឲ្យទៀតដើម្បីឲ្យវិស័យសុខាភិបាលមានការរីកចម្រើន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×