Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិស័យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ប្រកបដោយ​និរន្តរភាព​

spot_img

​ភ្នំពេញ​៖ សារលិខិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ទិវា​ទេសចរណ៍​ពិភពលោក នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​វិស័យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​” (Tourism and the Digital Transformation)​។​

​សម្តេច​តេជោ បាន​ថ្លែងថា រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា បាន​ចូលរួម​ប្រារព្ធ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៨ ជាមួយ​ពិភពលោក​ទាំងមូល ហើយ​យក​ឱកាស​នេះ ដើម្បី​អបអរសាទរ​ចំពោះ​សមិទ្ធផល​ទេសចរណ៍​កម្ពុជា និង​លើកទឹកចិត្ត​គ្រប់​ភាគី​ពាក់ព័ន្ធ បន្ត​គាំទ្រ​ការអភិវឌ្ឍ​ទេសចរណ៍​កម្ពុជា សំដៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ នៅ​ឆ្នាំ​២០៣០ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​សម្តេច​តេជោ បានស្នើ​ស្ថាប័ន​ពាក់ព័ន្ធ វិស័យ​ឯកជន ប្រជាពលរដ្ឋ និង​ដៃគូ​អភិវឌ្ឍ​ចូលរួម​អភិវឌ្ឍ​ទេសចរណ៍​ឲ្យបាន​សកម្ម និង​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត និង​ត្រៀម​ខ្លួន​ចាប់​យក​កាលានុវត្តភាព នៃ​ឧស្សាហកម្ម​ជំនាញ​ទី​៤ ក្នុង​ធុរកិច្ច​វិស័យ​ទេសចរណ៍​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ “​វិស័យ​ទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​” (Tourism and the Digital Transformation) ជា​ឱកាស​ដ៏​វិសេសវិសាល មួយ​សម្រាប់​លើកស្ទួយ​វិស័យ​ទេសចរណ៍ ដែល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម អភិរក្ស​បរិស្ថាន កាត់បន្ថយ​ភាពក្រីក្រ បង្កើន​មិត្តភាព រក្សា​សន្តិភាព និង​ពង្រឹង​នូវ​តួនាទី និង​សារសំខាន់​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ប្រព័ន្ធ​ឌីជីថល​ក្នុង​ការអភិវឌ្ឍ​ទេសចរណ៍​កម្ពុជា ប្រកបដោយ​និរន្តរភាព បរិយា​ប័ន្ន​៕ ​ដោយ​៖​កូឡាប​

 

spot_img
×