កណ្តាល ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦សាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យម្នាក់ ជាប់ចោទពីបទ ចាត់ចែងល្បែងស៊ីសង និងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់)។
លោក ហោ ចាន់ពិសី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាលបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះ ឡាយ លាងឈាង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែង កំណើត ភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្ល ស្រុកស្អាង ខេត្តកណ្ដាល ជាប់ចោទពីបទៈ ចាត់ចែងល្បែងស៊ីសង និងបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ប្រព្រឹត្ត នៅចំណុចចំការស្វាយ ស្ថិតនៅភូមិទួលស្ពឺ ឃុំតាលន់ ស្ថិតនៅភូមិទួលក្តី ឃុំត្រើយស្វា និងនៅភូមិស្វាយប្រទាល ឃុំស្វាយប្រទាល ក្នុងស្រុកស្អាង ខេត្តកណ្តាល ចាប់តាំងពីអំឡុងឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២៦ បទល្មើសព្រហ្មទណ្ឌ និងទោសដែលមានចែងតាមបញ្ញត្តិមាត្រា៥ នៃច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង។ បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនជាប់ចោទដែលមានឈ្មោះ ឡាយ លាងឈាង ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ទៅប្រធានពន្ធនាគារខេត្តកណ្តាល ដោយអនុវត្តឱ្យបានត្រឹមត្រូវតាម ច្បាប់។
ភ្នាក់ងារនៃកម្លាំងសារធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះ សហការអនុវត្តឱ្យបានល្អក្នុង
ករណីចាំបាច់។បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តកណ្តាល ទទួលជននេះ និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






