Thursday, March 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីជាមួយសិង្ហបុរី ឱ្យឈានដល់កម្រិតថ្មីមួយទៀត

សិង្ហបុរី៖ នៅរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី។

អំឡុងពេលនៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានអនុញ្ញាតអោយមានជំនួបសម្តែងការគួរសមនេះ ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃរបស់ឯកឧត្តម នៅសាធារណរដ្ឋសិង្ហបុរី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត ដែលត្រូវកសាងតាមរយៈភាពជោគជ័យនៃការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០២៥កន្លងទៅ។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានលើកយកការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ទៅជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីផងដែរ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×