ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៃរាជរដ្ឋភិបាលកម្ពុជា បានចេញប្រកាសស្តីពី ការផ្អាកមុខងារបណ្ដោះអាសន្នមន្ត្រីរាជការ។ យោងតាមសំណើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ សម្រេច៖
ត្រូវបានផ្អាកមុខងារមន្ត្រីពន្ធនាគារ នៃពន្ធនាគារខេត្តស្ទឹងត្រែង ជាបណ្តោះអាសន្ន ឱ្យមកបម្រើការងារ នៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ ចំនួន៤រូប ដូចមានរាយនាមខាងក្រោម៖
១- លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លឹម វាសនា អត្តលេខ ២៦៨៧ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។
២- លោកវរអគ្គានុរក្សថ្នាក់លេខ២ ជាន់ រចនា អត្តលេខ ១៧៧៩ ប្រធានការិយាល័យប្រតិបត្តិ។
៣- លោកអគ្គានុរក្សថ្នាក់លេខ១ ងួន រតនៈ អត្តលេខ ២៣៩០ អនុប្រធានការិយាល័យប្រតិបត្តិ។
៤- លោកអគ្គានុរក្សថ្នាក់លេខ១ ពុម្ភ រតនៈ អត្តលេខ ២៥៧៨ ប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រុមប្រឹក្សានិងគណៈអភិបាល ខេត្តស្ទឹងត្រែង ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងសាមីខ្លួនត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕រក្សាសិទ្ធដោយ៖សុទ្ធលី







