Friday, March 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១០ថ្ងៃ នគរបាលជាតិ ឃាត់ជនងប់ល្បែងជិត ៣០នាក់ ខ្លះបានទៅផ្ទះ ខ្លះបញ្ជូនទៅឃុំ!

ភ្នំពេញ ៖ ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ២៨នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

របាយការណ៍បានឱ្យដឹងទៀតថា ក្នុងចំណោមជនងប់ល្បែងសរុប មាន១២នាក់ត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែក១៦នាក់ទៀតបានទទួលការអប់រំ ណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់។

តាមរបាយការណ៍ដដែល ករណីល្បែងស៊ីសងខុសច្បាប់ដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះ មានក្នុងមូលដ្ឋានជាអាទិ៍ ខេត្តកណ្ដាល ក្រចេះ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ។

គួររម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្ក្រាបករណីល្បែងស៊ីសង ចំនួន២៧ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធ៦៧នាក់បញ្ជូនទៅតុលាការ ខណៈមួយចំនួនទៀតបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×