Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ស្ត្រី​ម្នាក់ បទល្មើស​ឆបោក តាម​វី​ង​វេរ​លុយ​

spot_img

បន្ទាយមានជ័យ​ ៖ ស្ត្រី​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ករណី​ប្រព្រឹត្ត​បទល្មើស​ឆបោក តាម​វី​ង​វេរ​លុយ ហើយ​នៅ​ថ្ងៃទី​២៥​ខែ​កញ្ញា កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ប្រគល់​ឱ្យ​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានបញ្ជាក់​ថា នៅវេលា​ម៉ោង ១៨ និង ០០​នាទី ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​បើក​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ​មុខសញ្ញា​ឆបោក​ប្រាក់ ដែល​ផ្ទេរ​ប្រគល់​ប្រាក់​តាមរយៈ​វី​ង​វេរ​លុយ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ នៅ​ចំណុច​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ។​

យោងតាម​សំណើ​របស់​លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ស្តីពី​ការសុំ​កិច្ចសហប្រតិបត្តិការ រវាង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប ទទួល​ការងារ​យុត្តិធម៌ ជាមួយ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ចុះ​ស្រាវជ្រាវ​រក​មុខសញ្ញា​ឆបោក ដែល​ទទួលបាន​តម្រុយ​មុខសញ្ញា ជនល្មើស ស្ថិត​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានឱ្យដឹងថា​៖ ដោយ​ទទួលបាន​បទបញ្ជា និង​វិធានការ​ពី លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៨ និង ០០​នាទី លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​ជំនាញ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ចុះ​កិច្ចសហប្រតិបត្តិការ​ស្រាវជ្រាវ រក​មុខសញ្ញា​ជនសង្ស័យ នៅ​ចំណុច​វី​ង​វេរ​លុយ ស្ថិតនៅ​ភូមិ​កណ្តាល ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ (​ដែល​ជា​ទីតាំង​ទទួល​ផ្ទេរ​ប្រាក់​ពី​ជនរងគ្រោះ​) ។ តាម​ចម្លើយ និង​ភស្តុតាង​ក្រដាស​វេរ​លុយ ពី​ម្ចាស់​ទីតាំង​វី​ង​វេរ​លុយ កម្លាំង​ជំនាញ​អាច​កំណត់​មុខសញ្ញា​ជនសង្ស័យ បាន​យ៉ាង​ជាក់លាក់ និង​បាន​បើក​កិច្ចសហប្រតិបត្តិការ​បន្ត រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១​នាក់ ឈ្មោះ ហ៊ាង ស្រី​នាង ភេទ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ​លក់ដូរ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្រ​សេក​ជ្រុំ ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ និង​វត្ថុតាង​រួមមាន ៖ -​ប្រាក់​រៀល​ចំនួន ១.០០០.០០០​រៀល ក្រដាស​វី​ង​ទទួល​លុយ ចំនួន ១.០០០.០០០​រៀល (​សរុប​ទឹកប្រាក់​ទាំងអស់​ចំនួន ២.០០០.០០០​រៀល​) -​ទូរស័ព្ទ​ចំនួន ២​គ្រឿង ។​

បន្ទាប់ពី​ធ្វើ​ការឃាត់ខ្លួន និង​សាកសួរ​ចម្លើយ ជនសង្ស័យ​បាន​សារភាពថា ៖ ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ ០១​លើក​រួចមកហើយ​ពាក់ព័ន្ធ​ករណី​ខាងលើ ខ្លួន​ពិតជា​បានទទួល និង​ផ្ទេរ​ប្រាក់​ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន ចំនួន ២.០០០ ដុល្លារ សហរដ្ឋអាមេរិក តាមរយៈ​បុរស​ម្នាក់ ដែល​មាន​ទំនាក់ទំនង​គ្នា តាម​ទូរស័ព្ទ តែ​មិន​ស្គាល់មុខ ។​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់​ថា ៖ ផ្អែកលើ​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ និង​យោងតាម​របាយការណ៍ របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃើញ​មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ជនសង្ស័យ​ខាងលើ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ឆបោក ។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ប្រគល់​ឱ្យ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×