ត្បូងឃ្មុំ៖ នៅព្រឹក១៦ ខែមីនា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មមួយបានកើតឡើង បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ ក្នុងនោះម្នាក់ជាម្ចាស់ឃ្លាំងអង្ករ។
ហេតុការណ៍នេះបានកើតឡើងនៅទីតាំងផ្ទះវីឡារបស់ជនរងគ្រោះ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ទោះជាយ៉ាងណា មូលហេតុដែលនាំឲ្យមានករណីឃាតកម្មនេះកើតឡើង សមត្ថកិច្ចមូលដ្ឋានមិនទាន់បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេ ខណៈសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ៕រក្សាសិទ្ធដោយ៖សុទ្ធលី




