ភ្នំពេញ៖ ស្ថានសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២៦នេះ បានចេញផ្សាយព័ត៌មានឲ្យដឹងថា ក្រសួងការបរទេសអាមេរិក បានផ្អាកការចេញទិដ្ឋាការអន្តោប្រវេសន៍ទាំងអស់សម្រាប់ពលរដ្ឋមកពីប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ផលប្រយោជន៍សាធារណៈរបស់រដ្ឋាភិបាលអាមេរិក។
លោកប្រធានាធិបតីត្រាំបានបញ្ជាក់យ៉ាងច្បាស់ថា ជនអន្តោប្រវេសន៍ទាំងអស់ត្រូវតែមានលទ្ធភាពផ្គត់ផ្គង់ខ្លួនឯងផ្នែកហិរញ្ញវត្ថុ និងមិនត្រូវជាបន្ទុកដល់ពលរដ្ឋអាមេរិក។ អ្នកដាក់ពាក្យស្នើសុំមកពីប្រទេសកម្ពុជានៅតែអាចដាក់ពាក្យស្នើសុំទិដ្ឋាការអន្តោប្រវេសន៍ និងចូលរួមសម្ភាសន៍តាមកាលវិភាគដែលបានកំណត់។ ការផ្អាកនេះមិនប៉ះពាល់ដល់ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




