Monday, March 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសកម្ពុជានិងអូស្រ្តាលី ឱ្យកាន់តែរឹងមាំ

អូស្រ្តាលី ៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។

ក្នុងជំនួបពិភាក្សាខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកជំទាវរដ្ឋមន្ត្រីការបរទេស ក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់បដិសណ្ឋារកិច្ច ជូនឯកឧត្តម និងគណៈប្រតិភូ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ឯកឧត្តម នៅប្រទេសអូស្ត្រាលីនេះ។

ឯកឧត្តម ក៏បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថាទស្សនកិច្ចផ្លូវការនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ពាក់ព័ន្ធនឹងវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយក៏បានឆ្លៀតឱកាសផ្លាស់យោបល់គ្នាលើបញ្ហាតំបន់ និងសកលដែលជាប្រយោជន៍ និងកង្វល់រួម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×